Monday, June 29, 2015

កាស Cherubs ធ្វើពីស៊េរ៉ាម៉ិច អាចកាត់បន្ថយសំលេងរំខានបានប្រសើរ ជាងកាសដទៃ





កាសស្តាប់ត្រចៀក Cherubs គឺជាកាស ដ៏ទំនើបសម្រាប់ឆ្នាំ ២០១៥នេះ។ វាមាន លក្ខណៈខុសពីកាសទូទៅ ដោយវាត្រូវ បានធ្វើឡើងពី សារធាតុស៊េរ៉ាម៉ិច ប្រភេទ ZrO2 ផ្សំជាមួយសារធាតុ ស៊ីលីកូន។

ខ្សែនាឡិការ Apple Watch ជួយបង្កើនថាមពលថ្ម



នៅពេលនាឡិការរបស់ Apple Watch បង្ហាញជាលើកដំបូង គេនៅមិនទាន់បានដឹងពីថាមពលថ្ម របស់វានោះទេថាអាចមាន រយៈពេលប៉ុន្នាននោះ។

ជាទូរទៅរាល់នាឡិការទំនើប (smart watch)ទាំងអស់មិនមាន ថាមពលថ្ម ប្រើបានយូរនោះទេ។

Sunday, June 21, 2015

៧ចំណុចគួរដឹងដែលធ្វើអោយអ្នកសម្រកទំងន់មិនបានសម្រេច





តើអ្នកតែងចង់សម្រកទំងន់ណាស់មែនទេ តែទោះជាខំយ៉ាងណាក្តីក៏វាពិបាកនិងស្រក នោះដែរ។ 
ខាងក្រោមនេះជាចំនុចមួយចំនួន ដែលអ្នកគួរ ពិនិត្យមើលពីការសម្រកទំងន់៖


១. សម្រាកមិនបានគ្រប់គ្រាន់៖
ការគេងអោយបានគ្រប់គ្រាន់គឺជាកក្តាសំខាន់ក្នុងការសម្រកទំងន់ ព្រោះវាជួយធ្វើ អោយអ័រម៉ូន មានលំនឹង ជួយជម្រុញចលនារំលាយអាហារ និងកាត់បន្ថយបញ្ហាស្រ្តេះ។ 

DxO One កាម៉េរ៉ាបំពាក់ជាមួយ iPhone ថតរូបបានស្អាតដូចប្រភេទកាម៉េរ៉ាអាជីព




ការម៉េរ៉ាប្រភេទ DSLR អាចជា ជម្រើសមួយក្នុង ការថតរូប ដ៏ស្រស់ស្អាត ប៉ុន្តែវាមានការ លំបាកក្នុងការដាក់តាមខ្លួន។ បច្ចុប្បន្ននេះទូរស័ព្ទដៃច្រើនមាន ភាពងាយស្រួលជាង ក្នុងការ ថតរូបនិងយកតាមខ្លួន។ 

ឧបករណ៍ជំនួយឈ្មោះ DxO One សម្រាប់ទូរស័ព្ទ iPhone មានរូបរាងតូច និងមានគុណភាព រូបភាពដូចទៅនឹងកាម៉េរ៉ាប្រភេទ DSLR ផងដែរ។

ឧបករណ៍នេះមានតួស្រោបពីអាលុយមីញ៉ូម កញ្ចក់ឡេនទំហំ 32 mm និងមាន សេនស៊ើប្រភេទ CMOS BSI ទំហំ ១អ៊ីង ក្នុងកម្រិត 20.2 មេហ្គាភិចសែល។

Thursday, June 18, 2015

ទូរស័ព្ទ Gionee បញ្ចេញម៉ូឌែល Elife E8 មានទំហំកាម៉េរ៉ា ២៤មេហ្គភិចសែល



ក្រុមហ៊ុនផលិតទូរស័ព្ទចិនមួយឈ្មោះ Gionee ថ្មីៗនេះបានបញ្ចេញទូរស័ព្ទម៉ូឌែលថ្មីមួយរបស់ ខ្លួនឈ្មោះថា Elife E8 ក្នុងទីក្រុងប៉េកាំង។ 

ទូរស័ព្ទម៉ូឌែលថ្មីនេះ​អាចប្រើស៊ីមបានពីរ (ល្បឿន 4G LTE) មាទំហំកាមេរ៉ាក្រោយ ២៤មេហ្គាភិចសែល ដែលអាចថតរូបភាពបានរហូតដល់ទៅ ១២០ មេហ្គាភិចសែល ដោយសារការប្រើបច្ចេកវិទ្យា PDAF និងកាម៉េរាមុខ ៨មេហ្គាភិចសែល ។ 

ការពន្យាកំណើតដោយកាត់បំពង់មេជីវិតស្រ្តី



នេះជាវិធីពន្យាកំណើតអចិន្រ្តៃមួយដ៏មាន ប្រសិទ្ធភាពបំផុតជាពិសេសសម្រាប់ស្រ្តី ដែលមាន បំណងឈប់ចង់បានកូនតទៅ ទៀត។ វាជាវិធីបញ្ជប់ការមានផ្ទៃពោះ ដោយ ការវះកាត់​បំពង់ដៃ ស្បួន រឺហៅថា គ្រៀវ។ 

មុខរបួសបំពង់មេជីវិតដែលកាត់រួចត្រូវបាន គេប្រើឧបករណ៍ចរន្តអគ្គិសនីពិសេសក្នុងការ បិទភ្ជាប់ រឺការប្រើដង្កៀប រឺកងបិទភ្ជាប់តំណ បំពង់ដៃស្បួននោះ។ 

រូប៉ូតូចបំផុតអាចធ្វើដំណើរក្នុងចរន្តឈាម ដើម្បីព្យាបាលជំងឺ



 អ្នកវិទ្យាសាស្រ្តបានបង្កើរ៉ូបូតូចបំផុតមួយ រឺហៅថាគ្រឿងយន្តតូចមួយ (nanorobots) ដែលមានទំហំតូចបំផុត អាចធ្វើដំណើរ ក្នុងចរន្តឈាមបាន។ 

វាជាសក្តានុពលថ្មីមួយក្នុងវិស័យវេជ្ជសាស្រ្ត ដែលអាចផ្ទុកថ្នាំទៅធ្វើការព្យាបាលបានដល់ ចំនុចគោលដៅ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗក្នុងការព្យាបាលជំងឺ។

បច្ចេកវិទ្យានេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យសុខាភិបាល ដោយវាអាច បំរើបានមុខងារព្យាបាលច្រើន ទៅលើជំងឺឆ្លង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជា ពិសេសអាចជួយព្យាបាលបញ្ហាកង្វះឈាមរត់ទៅចិញ្ចឹមខួរក្បាល។​

ឧបករណ៍នេះអាចរត់ស្រេចតែចិត្តនៅក្នុងចរន្តឈាម និងអាចធ្វើដំណើរបានដោយ ស្វ័យប្រវត្តិ តែនៅមានបញ្ហាប្រឈមនិងកំពុងសិក្សាបន្ថែមទៅលើបច្ចេកទេស ដែលកំណត់អោយវាធ្វើដំណើរ ទៅរកទីតាំងណាមួយជាក់ច្បាស់នៅក្នុងរាងកាយ ដើម្បីធ្វើការព្យាបាល

អ្នកសិក្សាបានបំពាក់ជាតិ ម៉ាញ៉េទិចស្រោបឧបករណ៍តូចនៅក្នុងប្រូតេអ៊ីនថ្នាំព្យាបាលដើម្បីតម្រង់ ទិសដៅទៅកាន់បរិវេនដែលត្រូវធ្វើការព្យាបាល។​ 

អ្នកវិទ្យាសាស្រ្តក៏បានបំពាក់បន្ថែមនូវដែនម៉ាញ៉េទិច អូស៊ីឡេហ្សិន ដែលជាប្រព័ន្ធទប់ លំនឹង និងធ្វើចលនាចុះឡើងៗរាងជាអក្សរ S ដូចជាកន្ទុយរបស់កូនក្អាត់ដូច្នោះដែរ ដែលវាអាចធ្វើ ដំណើរទៅកាន់ទិសដៅកំណត់បាន។

លទ្ធផលនៃការស្រាវជ្រាវនេះ បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Nano Letters ។​

Thursday, June 11, 2015

គុណប្រយោជន៍ផ្លែក្លុងកុងចំពោះសុខភាព



វាជាផ្លែឈើមួយដែលប្រជាជនខ្មែរធ្លាប់ស្គាល់ និងហៅតៗគ្នាថា “ក្លុងកុង”។ វាជាប្រភេទ ផ្លែឈើ មួយប្រភេទដែលមនុស្សទូទៅច្រើន ទទួលទាន ប៉ុន្តែមិនដែលបានដឹងស៊ីជម្រៅ ច្រើន ពីគុណសម្បត្តិរបស់វានោះទេ​។

ផ្លែឈើនេះត្រូវបានគេប្រទះឃើញមានដាំដុះ​ច្រើននៅក្នុងប្រទេសតំបន់អាស៊ី។ ផ្លែវាមាន រាងមូល និងពណ៌លឿងប្រផេះ។​ គុណសម្បត្តិរបសផ្លែក្លុងកុងមានដូចជា៖

១. ជួយបញ្ហាទល់លាមក៖
ការពិសាផ្លែឈើនេះក្នុងបរិមាណតែ ១០០ក្រាម គឺអាចជួយការពារបញ្ហាទល់លាមកបាន ហើយវាក៏ជួយដល់សុខភាពបេះដូង​ផងដែរ ព្រោះសំបូរដោយអាហារកាកសរសៃច្រើន ក្នុងសាច់របស់វា។ 

២. ជួយប្រព័ន្ធប្រសាទ៖
ក្លុងកុងសំបូរដោយវីតាមីន B និងសារធាតុ រីបូហ្លាវីន (riboflavin) រឺហៅថាវីតាមីន B2 អាចជួយ បង្កើនសមត្ថភាពខួរក្បាលបានច្រើនចំពោះមនុស្សពេញវ័យ។ ហើយវីតាមីននេះក៏ជួយបំផ្លែង សារធាតុកាបូណាតក្នុងរាងកាយ អោយទៅជាថាមពល សម្រាប់ចិញ្ចឹមប្រព័ន្ធសរសៃប្រសាទ និងធ្វើអោយដំណើរការប្រក្រតី។

 ៣. ប្រឆាំងអុកស៊ីតកម្ម៖
ក្នុងផ្លែក្លុងកុង មានសារធាតុធម្មជាតិច្រើនរួមទាំងវីតាមីន A  និង សារធាតុប៉ូលីហ្វេណុល (polyphenol) ដែលមានសំបូរច្រើនដូចក្នុងផ្លែចេក និង​ល្ហុង គឺមានសមត្ថភាពជួយបំបែក សមាសធាតុរ៉ាឌីកាល់សេរី អោយថយចុះ។ សារធាតុរ៉ាឌីកាល់សេរី គឺជាសារធាតុ ដែលធ្វើអោយ ឆាប់ចាស់ និង បង្ករជាជំងឺផ្សេងៗក្នុងរាងកាយ។

ចំពោះផ្លែក្លុងកុងដែលល្អ គឺនៅពេល បកសំបកវាចេញ វាមានសារធាតុជ័រពណ៌ស រាងខាប់ដូចទឹកដោះគោបន្តិច។ ដូច្នេះជាការប្រសើរ អ្នកអាចយកវាទៅជ្រលក់ ទឹកក្តៅបន្តិច មុននឹងបកពិសាក៏បាន។ 

ដូច្នេះអ្នកគួរជ្រើសរើសនិងពិសាផ្លែឈើក្លុងកុងអោយបានញឹកញាប់ និង​ចៀសវាងការពិសា អាហារណាដែលមានជាតិស្ករច្រើន ធ្វើអោយអ្នកឆាប់ឡើងទំងន់។

Sunday, June 7, 2015

កំព្យូទ័រតូចបំផុតមានតម្លៃ ៩ដុល្លារ




កំព្យូទ័រ CHIP គឺជាម៉ូឌែលកំព្យូទ័រជំនាន់ថ្មី របស់ Kickstarter តូច ងាយដាក់តាមខ្លួន និង មានតម្លៃថោក

ម៉ាស៊ីនកំព្យូទ័រនេះ មានតម្លៃត្រឹមតែ ៩ដុល្លារ និងកំពុងទទួល ការចាប់អារម្មណ៍ខ្លាំងក្នុង យុទ្ធនាការស្វែងរកថវិកាផលិត

CHIP មានទំហំតូចជាងបាតដៃទៅទៀត។ វាមានកម្លាំងម៉ាស៊ីនក្នុងល្បឿន 1GHz អង្គចងចាំ 512 MB និងអាចផ្ទុកឯកសារបានទំហំ 4GB មាន Wifi ប៊្លូធូស និង រន្ធវីដេអូ VGA និង HDMI

CHIP ដំណើរការដោយប្រព័ន្ធដំណើរការ Linux និងប្រើកម្មវិធីការិយាល័យ LibreOffice និង Chromiumសម្រាប់ឆែកមើលអ៊ីនធើណែតបានលឿនបំផុត។

Monday, June 1, 2015

កំព្យូទ័រម៉ូឌែលថ្មីរបស់ Asus មាន USB Type-C និងថ្មកាន់ ១៤ម៉ោង




ក្នុងចំណោមផលិតផលជាច្រើនរបស់កំព្យូទ័រ នៅលើទីផ្សារ ម៉ូឌែលកំព្យូទ័រ ម៉ូឌែល Transformer Book T100HA របស់ក្រុមហ៊ុនផលិតកំព្យូទ័រ Asus បានបញ្ចេញ ស៊េរី ថ្មីនូវកំព្យូទ័ររបស់ខ្លួនមួយ មានលក្ខណៈពិសេសៗមួយចំនួន។
កំព្យូទ័រម៉ូឌែលនេះ បំពាក់មកស្រាប់នូវកម្មវិធី Window 10 វាមានរូបរាងតូចល្មមទំហំ ១០,១អ៊ីង (1280 x 800) កម្រាស់ ៨,៤៥មីលីម៉ែត្រ ទំងន់ ៥៨០ក្រាម។ វាមានរន្ធ USB ប្រភេទ C port ដូចគ្នាទៅនឹងរន្ធ USB របស់ Apple 12-inch MacBook ដូច្នោះដែរ។

ក្រុមហ៊ុន Asus បានអះអាងថា កំព្យូទ័រម៉ូឌែលថ្មីរបស់ខ្លួននេះ អាចកាន់ថ្មបានរយៈ ពេល ១៤ម៉ោង នេះគឺដោយសារ ល្បឿនដំណើរការប្រភេទ Intel Atom Cherry Trail X5 quad-core និងមានអង្គចងចាំ 4GB

ទោះជាយ៉ាងណាក្តីក្រុមហ៊ុន Asus មិនទាន់បានប្រកាសជាផ្លូវការថាម៉ូឌែលថ្មីនេះ មានតម្លៃប៉ុន្នាននោះទេ។ ម៉ូឌែល T100HA នេះនឹងចេញលក់ជាផ្លូវការក្នុងត្រីមាសទី៣ នាឆ្នាំនេះ។

គម្រូរថយន្តអគ្គិសនីម៉ូឌែល R8 e-tron របស់ Audi គ្មានអ្នកបើកបរ




គម្រូរថយន្ត Audi R8 e-tron គឺជាប្រភេទរថយន្តដើរដោយ ថាមពលអាគុយសម័យថ្មីមាន ថាមពល ដូចទៅ នឹងរថយន្ត ម៉ូឌែល Tesla Model S ដូច្នោះដែរ។

រថយន្តរបស់ក្រុមហ៊ុនផលិតរយយន្តម៉ាក Audi នេះបំពាក់បច្ចេកវិទ្យាទំនើប អាបបើកបរដោយ ស្វ័យប្រវត្តិ និងមានកំលាំង ៤៥៦​សេះ អាចបើកបរលើផ្លូវបាន ដោយមិនចាំបាច់មានអ្នកជាន់ល្បឿន។ 

រថយន្តត្រូវបានបំពាក់អាគុយប្រភេទ lithium-ion រាងជាអក្សរ T និងមានកម្លាំង ៩២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានក្នុងចំងាយ ៤៥០គីឡូម៉ែត្រ។ ទិន្នន័យនៃការសិក្សា ពីរថយន្តនេះ គឺវាមានវីដេអូរ កាម៉េរ៉ា និងមានសេនស័រជាច្រើនបង្កប់ក្នុងរថយន្ត ដើម្បី វាស់សំលេង ទីតាំង និងកំណត់ល្បឿន ទីតាំងនៃរថយន្តដែលបើកបរនៅជុំវិញ។​

គម្រូរថយន្តនេះនឹងលេចចេញជារូបរាងពិតប្រាកដក្នុងពេលឆាប់ៗខាងមុន នូវប្រភេទ រថយន្តដែលមិនត្រូវការអ្នកបើកបរក្នុងពេលអនាគត ដែលគេមិនចាំបាច់ត្រូវការអ្នក បើកបរជំនាញទៀតទេ។