Thursday, June 18, 2015

ទូរស័ព្ទ Gionee បញ្ចេញម៉ូឌែល Elife E8 មានទំហំកាម៉េរ៉ា ២៤មេហ្គភិចសែល



ក្រុមហ៊ុនផលិតទូរស័ព្ទចិនមួយឈ្មោះ Gionee ថ្មីៗនេះបានបញ្ចេញទូរស័ព្ទម៉ូឌែលថ្មីមួយរបស់ ខ្លួនឈ្មោះថា Elife E8 ក្នុងទីក្រុងប៉េកាំង។ 

ទូរស័ព្ទម៉ូឌែលថ្មីនេះ​អាចប្រើស៊ីមបានពីរ (ល្បឿន 4G LTE) មាទំហំកាមេរ៉ាក្រោយ ២៤មេហ្គាភិចសែល ដែលអាចថតរូបភាពបានរហូតដល់ទៅ ១២០ មេហ្គាភិចសែល ដោយសារការប្រើបច្ចេកវិទ្យា PDAF និងកាម៉េរាមុខ ៨មេហ្គាភិចសែល ។ 

Elife E8 មានទំហំអេក្រង់ទំហំ ៦អ៊ីង ប្រភេទ AMOLED ក្នុងកម្រិតរីសូលូហ្សិន 1440 x 2540 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនឌ្រ័យ 5.1 បំពាក់កម្មវិធី Amigo 3.1 បង្កើតដោយ ក្រុមហ៊ុនផ្ទាល់។​ ទូរស័ព្ទនេះមានទំងន់ ២០៧ក្រាម។  

ក្នុងម៉ាស៊ីនមានបំពាក់ថាមពលដំណើរការ  2GHx Mediatek MT6785 octa core និង Ram ទំហំ 3GB ។ ទំហំផ្ទុកឯកសារក្នុងម៉ាស៊ីន 64GB  ថ្មមានថាមពល ៣៥២០ មីលីអំពែរ។

No comments:

Post a Comment