Sunday, June 21, 2015

៧ចំណុចគួរដឹងដែលធ្វើអោយអ្នកសម្រកទំងន់មិនបានសម្រេច





តើអ្នកតែងចង់សម្រកទំងន់ណាស់មែនទេ តែទោះជាខំយ៉ាងណាក្តីក៏វាពិបាកនិងស្រក នោះដែរ។ 
ខាងក្រោមនេះជាចំនុចមួយចំនួន ដែលអ្នកគួរ ពិនិត្យមើលពីការសម្រកទំងន់៖


១. សម្រាកមិនបានគ្រប់គ្រាន់៖
ការគេងអោយបានគ្រប់គ្រាន់គឺជាកក្តាសំខាន់ក្នុងការសម្រកទំងន់ ព្រោះវាជួយធ្វើ អោយអ័រម៉ូន មានលំនឹង ជួយជម្រុញចលនារំលាយអាហារ និងកាត់បន្ថយបញ្ហាស្រ្តេះ។ 

២. ការអត់អាហារនិងដាក់សំពាធរបបអាហារ៖
អ្នកមិនគួរជ្រើសរើសតែអាហារណាដែលអាចជួយសម្រកទំងន់តែមួយមុខនោះពេកទេ ព្រោះវា រឹតតែធ្វើអោយអារម្មណ៍អ្នកតានតឹង។ អ្នកគួរជ្រើសរើសអាហារបៃតង និងប្រភេទអាហារចម្រុះ ផ្សេងៗ ក្នុងបរិមាណមួយសមស្រប។

៣. ធ្វើលំហាត់ប្រាណច្រើនពេក៖
ការធ្វើលំហាត់ប្រាណច្រើនពេក ដោយមិនមានពេលសម្រាកគ្រប់គ្រាន់ទេនោះ វារឹតតែធ្វើអោយ រាងកាយស្ត្រេះកាន់តែច្រើន។ ដូច្នេះអ្នកគួរធ្វើការហាត់ប្រាណនិងសម្រាក អោយមានតុល្យភាព នឹងគ្នា។
៤​. ពិសារអាហារក្នុងបរិមាណច្រើនពេក៖
ពិសារអាហារក្នុងបរិមាណច្រើនពេក ដូចជានំកញ្ចប់ និងអាហារដែលមានកម្រិតកាឡូរី ខ្ពស់ពេកអាចធ្វើអោយអ្នកឡើងទំងន់ដោយស្ងាត់ៗមិនដឹងខ្លួន។

៥.  ពិសារទឹកមិនបានគ្រប់គ្រាន់៖
ពេលអ្នកមានបំណងសម្រកទំងន់ អ្នកត្រូវពិសាទឹកអោយបានគ្រប់គ្រាន់ ដើម្បីជួយ បញ្ចេញជាតិ ពុលពីក្នុងខ្លួន។ តែអ្នកក៏មិនត្រូវពិសារទឹកច្រើនពេញនោះទេ។ ទឹកចំនួន ពី​២ទៅ ៣លីត្រក្នុងមួយ ថ្ងៃគឺល្មមគ្រប់គ្រាន់សំរាប់រាងកាយអ្នកហើយ។ 

៦. អ្នកអាចមានបញ្ហាប្រព័ន្ធរំលាយអាហារ៖
បើអ្នកមានបញ្ហាជំងឺក្រពះ និងទល់លាមកញឹកញាប់ វាក៏ជាបញ្ហាមួយធ្វើអោយការ រំលាយអាហារ មានបញ្ហា។ ហើយការពិសារអាហារដែលមានជាតិហិរពេក ក៏ប៉ះពាល់ ដល់ការសម្រកទំងន់ បានដែរ។

៧. អ្នកអាចមានបញ្ហាពីការប្រើប្រាស់ថ្នាំពេទ្យច្រើនពេក៖
បើអ្នកមានលេបថ្នាំព្យាបាលជំងឺផ្សេង និងឧស្សាហ៍លេបថ្នាំពេទ្យញឹកញាប់ពេក ក៏អាចប៉ះពាល់ ដល់ ភាពស៊ាំនៃសារធាតុអ៊ីនសូលីន អស់កម្លាំង ឈឺពោះវៀន និងផល ប៉ះពាល់មួយចំនួន ទៀតចំពោះសុខភាព ដែលវាធ្វើអោយការព្យាយាមសម្របទំងន់ របស់អ្នកមិនបានសម្រេច។

No comments:

Post a Comment