ការម៉េរ៉ាប្រភេទ DSLR អាចជា ជម្រើសមួយក្នុង ការថតរូប ដ៏ស្រស់ស្អាត ប៉ុន្តែវាមានការ
លំបាកក្នុងការដាក់តាមខ្លួន។ បច្ចុប្បន្ននេះទូរស័ព្ទដៃច្រើនមាន ភាពងាយស្រួលជាង
ក្នុងការ ថតរូបនិងយកតាមខ្លួន។
ឧបករណ៍ជំនួយឈ្មោះ DxO One សម្រាប់ទូរស័ព្ទ iPhone មានរូបរាងតូច
និងមានគុណភាព រូបភាពដូចទៅនឹងកាម៉េរ៉ាប្រភេទ DSLR ផងដែរ។
ឧបករណ៍នេះមានតួស្រោបពីអាលុយមីញ៉ូម កញ្ចក់ឡេនទំហំ 32 mm និងមាន សេនស៊ើប្រភេទ CMOS BSI ទំហំ ១អ៊ីង ក្នុងកម្រិត 20.2 មេហ្គាភិចសែល។
វាអាចប្រើជាមួយកម្មវិធីក្នុងទូរស័ព្ទដៃ ដោយអាចកំណត់ F/1.8 ទៅ F/11 ដោយមាន កម្រិត ល្បឿនចាប់រូបភាព (shutter
speed) បានលឿនចាប់ពី ១៥ទៅ ១ លើ ៨០០០
វិនាទី និងកម្រិតពន្លឺ (ISO) ចាប់ពី ១០០ទៅ ៥១២០០។
អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសកម្រិតវិដេអូថតបានក្នុងកម្រិត
1080p/30fps និង 720p/120fps
។ទោះជាយ៉ាងនេះក្តីវាមានកម្រិតពង្រីកនិងបង្រួមត្រឹមតែ 3X ប៉ុណ្ណោះ។
ឧបករណ៍នេះអាចតភ្ជាប់ជាមួយទូរស័ព្ទ
iPhone និងអាចកាច់បត់ទៅតាមទីតាំងថត
បានផ្សេងៗ។ វាមានបំពាក់មកជាមួយនូវថ្មរួចជាស្រាប់ក្នុងម៉ាស៊ីននេះ និងអាចថតរូប
បានរហូតដល់ទៅ ២០០ ឯណោះទើបសាកម្តងទៀត។
ឧបករណ៍នេះមានតម្លៃ ៥៩៩ដុល្លាអាមេរិច
គ្រោងនឹងចេញលក់ក្នុងខែកញ្ញាឆាប់ៗ ខាងមុខនេះហើយ។
No comments:
Post a Comment