Monday, June 1, 2015

បរិវេនស្បែក ៦ ចំនុចលើរាងកាយ ក៏ត្រូវការជាតិមេឡានីនពីកំដៅថ្ងៃដែរ





អ្នកពិតជាបានលឺពីមុនហើយថា ការលាប ក្រែមការពារកំដៅថ្ងៃ គឺជារឿងចាំបាច់ដើម្បី ថែរក្សាស្បែក និងជួយការពារពីជំងឺមហារីក ស្បែក។ តែបើទោះជាលាបការពារយ៉ាងណា ក្តី ស្បែករបស់អ្នក ក៏មិនអាចការពារបាន ១០០% នោះដែរ និងមានបរិវេនស្បែក ខ្លះដែលអ្នកមិន បានគិតដល់ ដែលវាចាំបាច់ត្រូវលាបការពារ ពីកំដៅថ្ងៃផងដែរ។ ខាងក្រោមនេះជាបរិវេនស្បែក​៦កន្លែងដែល អ្នកគួរលាបក្រែមការពារកំដៅថ្ងៃ៖
១. ស្បែកជុំវិញភ្នែក៖
ត្រង់បរិវេនជុំវិញភ្នែក ស្បែកអ្នកក៏ត្រូវការបញ្ជេញជាតិមេឡានីន (melanin) ដែរ ហើយវាចាំបាច់ ដែលត្រូវការពារកុំអោយបាត់បង់ជាតិមេឡានីននេះ។ ផលប៉ះពាល់ ពីកង្វះជាតិមេឡានីននៅលើ ភ្នែក គឺមិនទាន់ដឹងច្បាស់នៅឡើយ តែបើតាមអ្នកជំនាញ ការពាក់វែនតា ដែលអាចការពារកាំរស្មី UV បានគឺពិតជាសំខាន់។​
២. អញ្ចាញធ្មេញ៖ បើអ្នកមិនជាតិជាតិមេឡានីនគ្រប់គ្រាន់ទេ វាអាចប៉ះពាល់ដល់ សុខភាព អញ្ចាញធ្មេញអ្នកដែរ។ ជាទូទៅ អញ្ចាញធ្មេញល្អ គឺច្រើនមានពណ៌ផ្កាឈូក ហើយបើអញ្ចាញ អ្នកឡើងខ្មៅវិញនោះ វាជារោគសញ្ញាបង្ហាញថា អ្នកខ្វះជាតិមេឡានីនហើយ ដូច្នេះអ្នកគួរទៅ ពិភាក្សាជាមួយគ្រូពេទ្យ។
៣. ស្បែកត្រង់បរិវេនជុំវិញប្រដាប់ភេទ៖
ជាទូទៅត្រង់បរិវេននេះ ស្បែកមិនសូវជាទទួលបានកំដៅថ្ងៃគ្រប់គ្រាន់នោះទេ។ បើអ្នកទៅពិនិត្យ តាមដានសុខភាពផ្លូវភេទ ឃើញថា ត្រង់បរិវេននោះ មានស្នាមជាំដុំខ្មៅៗ និង ខ្លះមានឡើង ដុំក្រហមដូចជាចង់ចេញឈាម វាអាចជារោគសញ្ញានៃកង្វះ ជាតិ មេឡានីនហើយ។​
៤. ស្បែកក្រោមគល់ក្រចក៖
ស្បែកត្រង់បរិវេននេះ បើសិនជាវាឡើងខ្មៅ រឺជាំ រឺមានសភាពប៉ោង ដូចជាចង់ចេញឈាម អាច បញ្ជាក់បានថា ស្បែកអ្នកខ្វះនូវសារធាតុម៉េឡានីនហើយ។
៥. ស្បែកក្នុងរន្ធច្រមុះ៖
ត្រង់បរិវេននេះ ស្បែកមានសភាពខ្ចីខ្លាំង និងអាចប៉ះពាល់ខ្លាំងពីបរិយាកាសខាងក្រៅ បើមាន សភាព ក្តៅខ្លាំង ស្ងួតខ្លាំង និងត្រជាក់ខ្លាំង វាអាចបណ្តាលអោយច្រមុះ ចេញឈាម។ បើកើត មានបញ្ហានេះញឹកញាប់ អ្នកគួរទៅជួបពេទ្យដើម្បពិនិត្យ ទាំងច្រមុះ ត្រចៀក និង បំពង់ក។​
៦. បាតដៃនិងបាតជើង៖
ស្បែកនៅបរិវេនបាតដៃនិងបាតជើង គឺងាយទទួលរងនឹងកង្វះជាតិមេឡានីនណាស់ ព្រោះវា ជាបរិវេនស្បែកមួយប្រភេទដែលក្រាស់ និងមិនសូវជាបានស្រូបកំដៅថ្ងៃបានគ្រប់គ្រាន់នោះទេ ជាពិសេសបាតជើង។ ការពិនិត្យស្បែកត្រង់ចន្លោះម្រាមដៃ និងម្រាមជើង គឺជាកក្តាសំខាន់ ព្រោះកង្វះជាតិមេឡានីនអាចធ្វើអោយដៃអ្នកមានសុខភាពខ្សោយ​ ឆាប់បែកញើសចេញពីដៃ និងងាយឆ្លងមេរោគផ្សេងៗ។

No comments:

Post a Comment