ប្លុកនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងនិងព័ត៌មានខ្លះៗទាក់ទងនឹងការថែរក្សាសុខភាព សម្ផស្ស កំសាន្តនិងបច្ចេកវិទ្យាផ្សេងៗ ដែលប្រែសម្រួលមកពីប្រភពព័ត៌មានបរទេស ទស្សនាវដ្តី និង ឯកសារមួយចំនួន។
Monday, June 29, 2015
ខ្សែនាឡិការ Apple Watch ជួយបង្កើនថាមពលថ្ម
នៅពេលនាឡិការរបស់ Apple Watch បង្ហាញជាលើកដំបូង គេនៅមិនទាន់បានដឹងពីថាមពលថ្ម របស់វានោះទេថាអាចមាន រយៈពេលប៉ុន្នាននោះ។
ជាទូរទៅរាល់នាឡិការទំនើប (smart watch)ទាំងអស់មិនមាន ថាមពលថ្ម ប្រើបានយូរនោះទេ។
ដោយឡែកចំពោះខ្សែនាឡិការ របស់មួយឈ្មោះថា Reserve Strap ត្រូវបានរចនាយ៉ាង ពិសេសសម្រាប់ប្រើជាមួយ Apple Watch ដែលវា អាចជួយបង្កើនថាមពលនាឡិការបន្ថែមបានរហូតដល់ទៅ ៣០ម៉ោងឯណោះ ដូច្នេះអ្នកប្រើប្រាស់អាចប្រើនាឡិការបានរហូតដល់ទៅ ៤៨ម៉ោង។
ខ្សែនាឡិការនេះមានកម្រាស់ទទឹង ២៥មីលីម៉ែត្រ និងមានកម្រាស់ចាប់ពី៣មីលីម៉ែត្រ ទំងន់ ៦៥ក្រាម បង្កើតដោយសារធាតុ ស៊ីលីកូន Thermoset Elastomer ពិសេស។
ខ្សែនាឡិការនេះក៏មានប្រវែងផ្សេងៗដូចជា ៣៨ និង ៤២មីលីម៉ែត្រ តម្រូវទៅតាម កដៃក្នុងរង្វង់ ១៣០ ទៅ ២១០មីលីម៉ែត្រ។
ខ្សែនាឡិការនេះនឹងដាក់លក់ជាផ្លូវការក្នុងខែវិច្ឆិកាចុងឆ្នាំនេះ ក្នុងតម្លៃ 249,99 ដុល្លាអាមេរិច។ អ្នកអាចធ្វើការបញ្ជាទិញចាប់ពីពេលនេះតទៅ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment