កំព្យូទ័រ CHIP គឺជាម៉ូឌែលកំព្យូទ័រជំនាន់ថ្មី
របស់ Kickstarter តូច ងាយដាក់តាមខ្លួន និង មានតម្លៃថោក។
ម៉ាស៊ីនកំព្យូទ័រនេះ មានតម្លៃត្រឹមតែ ៩ដុល្លារ និងកំពុងទទួល ការចាប់អារម្មណ៍ខ្លាំងក្នុង យុទ្ធនាការស្វែងរកថវិកាផលិត ។
CHIP មានទំហំតូចជាងបាតដៃទៅទៀត។ វាមានកម្លាំងម៉ាស៊ីនក្នុងល្បឿន 1GHz អង្គចងចាំ 512
MB និងអាចផ្ទុកឯកសារបានទំហំ 4GB មាន Wifi ប៊្លូធូស និង
រន្ធវីដេអូ VGA និង HDMI។
CHIP
ដំណើរការដោយប្រព័ន្ធដំណើរការ Linux និងប្រើកម្មវិធីការិយាល័យ LibreOffice
និង Chromiumសម្រាប់ឆែកមើលអ៊ីនធើណែតបានលឿនបំផុត។
វាត្រូវបានរចនាឡើងតម្រូវសំរាប់ការងារការិយាល័យ កម្មវិធីផ្សេងៗ និងសំរាប់មុខងារលេងហ្គេម កំសាន្ត។
បន្ទះកំព្យូទ័រនេះនឹងចាប់ផ្តើមផលិតឆាប់ៗនេះ ហើយគេគ្រោងនឹងដាក់លក់ក្នុងខែឧសភាឆ្នាំ ២០១៦ បន្ទាប់ពីទទួលបានថវិកាគាំទ្រផលិតជាង ២លានដុល្លារមកនោះ។
No comments:
Post a Comment