Thursday, June 11, 2015

គុណប្រយោជន៍ផ្លែក្លុងកុងចំពោះសុខភាព



វាជាផ្លែឈើមួយដែលប្រជាជនខ្មែរធ្លាប់ស្គាល់ និងហៅតៗគ្នាថា “ក្លុងកុង”។ វាជាប្រភេទ ផ្លែឈើ មួយប្រភេទដែលមនុស្សទូទៅច្រើន ទទួលទាន ប៉ុន្តែមិនដែលបានដឹងស៊ីជម្រៅ ច្រើន ពីគុណសម្បត្តិរបស់វានោះទេ​។

ផ្លែឈើនេះត្រូវបានគេប្រទះឃើញមានដាំដុះ​ច្រើននៅក្នុងប្រទេសតំបន់អាស៊ី។ ផ្លែវាមាន រាងមូល និងពណ៌លឿងប្រផេះ។​ គុណសម្បត្តិរបសផ្លែក្លុងកុងមានដូចជា៖

១. ជួយបញ្ហាទល់លាមក៖
ការពិសាផ្លែឈើនេះក្នុងបរិមាណតែ ១០០ក្រាម គឺអាចជួយការពារបញ្ហាទល់លាមកបាន ហើយវាក៏ជួយដល់សុខភាពបេះដូង​ផងដែរ ព្រោះសំបូរដោយអាហារកាកសរសៃច្រើន ក្នុងសាច់របស់វា។ 

២. ជួយប្រព័ន្ធប្រសាទ៖
ក្លុងកុងសំបូរដោយវីតាមីន B និងសារធាតុ រីបូហ្លាវីន (riboflavin) រឺហៅថាវីតាមីន B2 អាចជួយ បង្កើនសមត្ថភាពខួរក្បាលបានច្រើនចំពោះមនុស្សពេញវ័យ។ ហើយវីតាមីននេះក៏ជួយបំផ្លែង សារធាតុកាបូណាតក្នុងរាងកាយ អោយទៅជាថាមពល សម្រាប់ចិញ្ចឹមប្រព័ន្ធសរសៃប្រសាទ និងធ្វើអោយដំណើរការប្រក្រតី។

 ៣. ប្រឆាំងអុកស៊ីតកម្ម៖
ក្នុងផ្លែក្លុងកុង មានសារធាតុធម្មជាតិច្រើនរួមទាំងវីតាមីន A  និង សារធាតុប៉ូលីហ្វេណុល (polyphenol) ដែលមានសំបូរច្រើនដូចក្នុងផ្លែចេក និង​ល្ហុង គឺមានសមត្ថភាពជួយបំបែក សមាសធាតុរ៉ាឌីកាល់សេរី អោយថយចុះ។ សារធាតុរ៉ាឌីកាល់សេរី គឺជាសារធាតុ ដែលធ្វើអោយ ឆាប់ចាស់ និង បង្ករជាជំងឺផ្សេងៗក្នុងរាងកាយ។

ចំពោះផ្លែក្លុងកុងដែលល្អ គឺនៅពេល បកសំបកវាចេញ វាមានសារធាតុជ័រពណ៌ស រាងខាប់ដូចទឹកដោះគោបន្តិច។ ដូច្នេះជាការប្រសើរ អ្នកអាចយកវាទៅជ្រលក់ ទឹកក្តៅបន្តិច មុននឹងបកពិសាក៏បាន។ 

ដូច្នេះអ្នកគួរជ្រើសរើសនិងពិសាផ្លែឈើក្លុងកុងអោយបានញឹកញាប់ និង​ចៀសវាងការពិសា អាហារណាដែលមានជាតិស្ករច្រើន ធ្វើអោយអ្នកឆាប់ឡើងទំងន់។

No comments:

Post a Comment