Thursday, June 18, 2015

រូប៉ូតូចបំផុតអាចធ្វើដំណើរក្នុងចរន្តឈាម ដើម្បីព្យាបាលជំងឺ



 អ្នកវិទ្យាសាស្រ្តបានបង្កើរ៉ូបូតូចបំផុតមួយ រឺហៅថាគ្រឿងយន្តតូចមួយ (nanorobots) ដែលមានទំហំតូចបំផុត អាចធ្វើដំណើរ ក្នុងចរន្តឈាមបាន។ 

វាជាសក្តានុពលថ្មីមួយក្នុងវិស័យវេជ្ជសាស្រ្ត ដែលអាចផ្ទុកថ្នាំទៅធ្វើការព្យាបាលបានដល់ ចំនុចគោលដៅ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗក្នុងការព្យាបាលជំងឺ។

បច្ចេកវិទ្យានេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យសុខាភិបាល ដោយវាអាច បំរើបានមុខងារព្យាបាលច្រើន ទៅលើជំងឺឆ្លង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជា ពិសេសអាចជួយព្យាបាលបញ្ហាកង្វះឈាមរត់ទៅចិញ្ចឹមខួរក្បាល។​

ឧបករណ៍នេះអាចរត់ស្រេចតែចិត្តនៅក្នុងចរន្តឈាម និងអាចធ្វើដំណើរបានដោយ ស្វ័យប្រវត្តិ តែនៅមានបញ្ហាប្រឈមនិងកំពុងសិក្សាបន្ថែមទៅលើបច្ចេកទេស ដែលកំណត់អោយវាធ្វើដំណើរ ទៅរកទីតាំងណាមួយជាក់ច្បាស់នៅក្នុងរាងកាយ ដើម្បីធ្វើការព្យាបាល

អ្នកសិក្សាបានបំពាក់ជាតិ ម៉ាញ៉េទិចស្រោបឧបករណ៍តូចនៅក្នុងប្រូតេអ៊ីនថ្នាំព្យាបាលដើម្បីតម្រង់ ទិសដៅទៅកាន់បរិវេនដែលត្រូវធ្វើការព្យាបាល។​ 

អ្នកវិទ្យាសាស្រ្តក៏បានបំពាក់បន្ថែមនូវដែនម៉ាញ៉េទិច អូស៊ីឡេហ្សិន ដែលជាប្រព័ន្ធទប់ លំនឹង និងធ្វើចលនាចុះឡើងៗរាងជាអក្សរ S ដូចជាកន្ទុយរបស់កូនក្អាត់ដូច្នោះដែរ ដែលវាអាចធ្វើ ដំណើរទៅកាន់ទិសដៅកំណត់បាន។

លទ្ធផលនៃការស្រាវជ្រាវនេះ បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Nano Letters ។​

No comments:

Post a Comment