នេះជាវិធីពន្យាកំណើតអចិន្រ្តៃមួយដ៏មាន ប្រសិទ្ធភាពបំផុតជាពិសេសសម្រាប់ស្រ្តី
ដែលមាន បំណងឈប់ចង់បានកូនតទៅ ទៀត។ វាជាវិធីបញ្ជប់ការមានផ្ទៃពោះ ដោយ ការវះកាត់បំពង់ដៃ ស្បួន រឺហៅថា គ្រៀវ។
មុខរបួសបំពង់មេជីវិតដែលកាត់រួចត្រូវបាន គេប្រើឧបករណ៍ចរន្តអគ្គិសនីពិសេសក្នុងការ បិទភ្ជាប់ រឺការប្រើដង្កៀប រឺកងបិទភ្ជាប់តំណ បំពង់ដៃស្បួននោះ។
ផលប្រយោជន៍នៃការកាត់បំពង់មេជីវិត៖
វាមានសុវត្ថិភាព ងាយស្រួល រហ័ស
និងអាចការពារការមានផ្ទៃពោះបានមួយជីវិត។ អ្វីដែល សំខាន់គឺវាជួយអោយស្រ្តីកាន់តែរីករាយជីវិតផ្លូវភេទដោយមិនបាច់បារម្ភពី
ការមានផ្ទៃពោះ។ មានបុរសនិងស្រ្តីជាច្រើនបានរាយការណ៍អោយដឹងថា ពួកគេមាន
ភាពរីករាយច្រើននូវជីវិត លើគ្រែរបស់ពួកគេ។
វិធីបែបនេះមិនបានធ្វើអោយមានការប្រែប្រួលអ័រម៉ូននោះឡើយ
ជាពិសេសអ័រម៉ូន ដែលតែងតែ ប៉ះពាល់ដល់ សក់ សំលេង ចំណង់ផ្លូវភេទ សាច់ដុំ និង ទំហំសុដន់
ដែលតែងតែប្រែប្រួលបើ មានការប្រើប្រាស់វិធីពន្យាកំណើតផ្សេង ជាពិសេសការប្រើ
ថ្នាំលេប។ វាក៏មិនធ្វើអោយអាក់ខាន ដល់វដ្តរដូវនោះដែរ។
វិធីពន្យាកំណើតដោយកាត់បំពង់មេជីវិតនេះសក្តិសមបំផុតសម្រាប់៖
- អ្នកមិនចង់បានកូនតទៅទៀត
- បារម្ភពីផលប៉ះពាល់ដោយការប្រើវិធីពន្យាកំណើតផ្សេង។
- មានបញ្ហាសុខភាពប្រសិនបើចង់មានកូនតទៅទៀត
- អ្នកនិងដៃគូអ្នកបានឯកភាពគ្នាថាឈប់ចង់បានកូនតទៅទៀត។
ប្រសិទ្ធិភាព៖
វាមានប្រសិទ្ធិភាពស្ទើរតែ
១០០ភាគរយ គឺក្នុងចំណោមស្រ្តី ១០០០នាក់អាចមានតិចជាង ៣ករណីប៉ុណ្ណោះ
ដែលអាចមានផ្ទៃពោះ ព្រោះអាចបណ្តាលមកពីមានការវិវត្ត ឫ របូតនូវ មុខតំណដៃស្បូនដែលបានចង
រឺកាត់នោះ ជាពិសេសនៅក្នុងអំឡុងពេល ៣ខែដំបូង ក្រោយពេលវះកាត់រួច។
តែអ្នកត្រូវចាំថាវិធីនេះមិនអាចការពារអ្នកពីការចម្លងជំងឺកាមរោគផ្សេងៗបានឡើយ។
មានតែ ស្រោមអនាម័យប៉ុណ្ណោះ ជាជម្រើសប្រសើរ និងអាចការពារការចម្លង ជំងឺផ្សេងៗបាន។
No comments:
Post a Comment