ប្លុកនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងនិងព័ត៌មានខ្លះៗទាក់ទងនឹងការថែរក្សាសុខភាព សម្ផស្ស កំសាន្តនិងបច្ចេកវិទ្យាផ្សេងៗ ដែលប្រែសម្រួលមកពីប្រភពព័ត៌មានបរទេស ទស្សនាវដ្តី និង ឯកសារមួយចំនួន។
Tuesday, August 25, 2015
ពិសារផ្លែប៉េងប៉ោះច្រើនអាចប៉ះពាល់ដល់សុខភាពអ្នក!
ផ្លែប៉េងប៉ោះជាផ្លែឈើដែលគេនិយមពិសាច្រើន ព្រោះវាមានរសជាតិជូរបែបធម្មជាតិ សំបូរដោយវីតាមីន និងរ៉ែខនិជជាច្រើន។ គេច្រើនបញ្ចូលក្នុងមុខម្ហូបអាហារជាប្រចាំ។
ចិញ្ចៀនវ័យឆ្លាតអាចវិភាគរកជំងឺកាមរោគ
មនុស្សមួយចំនួនតែងមានដៃគូរស្នេហា និងការរួមភេទច្រើន
ហើយការពិនិត្យសុខភាពរកជំងឹ ឆ្លងតាមផ្លូវភេទ ផ្សេងៗគឺជារឿងចាំបាច់ដែលអ្នកគួរតាមដាន
និងយកចិត្តទុកដាក់។
អង្គុុយមុខកំព្យូទ័រយូរប៉ះពាល់សុខភាព!
តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថា
ការអង្គុយធ្វើការច្រើនម៉ោងពេក គឺមិនល្អសម្រាប់ សុខភាពនោះទេ បើទោះជាអ្នកបានខិតខំធ្វើលំហាត់ប្រាណ
និងហាត់កីឡាផ្សេងៗក្តី ។ វាអាចជាប់ពាក់ព័ន្ធនឹងការឡើងទំងន់
និងធាត់ដុះពោះ។
ហេតុផល ៥យ៉ាងដែលអ្នកគួរពិសាសណ្តែកបណ្តុះ
សណ្តែកបណ្តុះត្រូវបានគេចាត់ទុកថាជាជម្រើសអាហារដ៏ប្រសើរចំពោះសុខភាព
ព្រោះវាមានផ្ទុក អាហារូបត្ថម្ភជាច្រើន និងអាចពិសារទាំងឆៅ រឺឆ្អិនក៏បាន។
លើលពីនេះក្នុងសណ្តែកបណ្តុះ ក៏សំបូរដោយវីតាមីនផ្សេងៗ និង
សារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើន។ ដូច្នេះអ្នកមិនគួរព្រងើយនឹងគុណសម្បត្តិរបស់សណ្តែកបណ្តុះនោះទេ។
Wednesday, August 5, 2015
ក្តារស្គីបណ្តែតលើអាកាសរបស់ Lexus បង្ហាញរូបរាង
ក្តារជិះស្គីអណ្តែតលើអាកាស
ត្រូវបានក្រុមហ៊ុន Lexus បង្ហាញជាផ្លូវការហើយ
។ ផលិតផលបច្ចេកវិទ្យាថ្មីនេះត្រូវបានផលិតឡើង
ដោយវាអាចជិះបណ្តែតលើដី និងទឹកបាន។
តើអ្នកគួរពិសារសំបកចេកដែរឫទេ?
ពិតហើយមនុស្សមួយចំនួនបានដឹងថាផ្លែចេកមានគុណសម្បត្តិច្រើនចំពោះសុខភាព
ប៉ុន្តែតែអ្នកដឹងទេក្រៅពីសាច់ផ្លែចេក សំបកចេកក៏មានគុណប្រយោជន៍ច្រើនណាស់ដែរចំពោះ
សុខភាព ហើយអ្នកប្រាកដជាមានអារម្មណ៍ចម្លែកហើយថា ចឹងមានតែពិសារសំបកចេក។
ទូរស័ព្ទ OnePlus 2 កំពូលស្មាតហ្វូនប្រណីតតែតម្លៃ ថោក
ទូរស័ព្ទ OnePlus 2 កំពូលស្មាតហ្វូនមានតម្លៃសមស្រប។
ទូរស័ព្ទនេះមានរូបរាងដ៏ប្រណីតជាងម៉ូឌែលជំនាន់ទី ១។ វាមានតម្លៃត្រឹមតែ
៣៣០ដុល្លារប៉ុណ្ណោះចំពោះម៉ូឌែល 16GB និង តម្លៃ ៣៩០ ដុល្លារចំពោះម៉ូឌែល
64GB ។
Monday, August 3, 2015
របកគំហើញកំលាំងចលករថ្មីអាចបញ្ជូនយានទៅកាន់ភព ព្រះច័ន្ទក្នុងរយៈពេល ៤ម៉ោង
ការធ្វើដំណើរពីភពមួយទៅភពមួយអាចក្លាយជាការពិត ក្រោយពីអ្នកវិទ្យាសាស្រ្ត
បានអះអាងថា កម្លាំងចលករអេឡិចត្រូម៉ាញ៉េទិច ឫហៅថាកម្លាំងមេដែកអគ្គិសនី ដែលជាកម្លាំងជម្រុញមួយ
ខ្លាំងមានល្បឿនលឿន អាចបំពាក់ទៅលើយានអវកាស និងធ្វើដំណើរទៅកាន់ភពព្រះច័ន្ទតែក្នុងរយៈពេល
៤ម៉ោងប៉ុណ្ណោះ។
វិធីងាយៗ ៥ យ៉ាង ជួយអ្នកអស់កម្លាំង អោយប្រសើរឡើងវិញ
សភាពអស់កម្លាំងសំដៅដល់ភាពថមថយថាមពលក្នុងខ្លួន
ទាំងរូបរាងកាយ និងស្មារតី ឫធ្លាក់ខ្លួនទៅជាឈឺក៏សឹងមាន។ មនុស្សជាច្រើនតែងកើតមានបញ្ហានេះ
ដែលភាគច្រើនបណ្តាលមកពីការបំពេញ ការងារប្រចាំថ្ងៃច្រើន ការធ្វើដំណើរ
សកម្មភាពប្រើកម្លាំងច្រើន និង ភាពចាស់តាមវ័យជាដើម។
Wednesday, July 29, 2015
គម្រូកង់រថយន្ត Kumho តម្រូវគ្រប់ស្ថានភាពផ្លូវ
កង់គឺជាវត្ថុសំខាន់បំផុតសម្រាប់រថយន្តនៅពេលធ្វើដំណើរ។
ប៉ុន្តែកង់ទាំងនោះវាមាន មានទំហំត្រូវតាមប្រភេទថាសកង់គ្រប់ទាំងអស់នោះទេ។
កង់ខ្លះមានផ្ទៃនិងក្រឡាកង់ផ្សេងៗពីគ្នាទៅតាមស្ថានភាពផ្លូវ។
ប៉ុន្តែកង់របស់ Kumho បានច្នៃបង្កើតនូវគំនិតថ្មីមួយ
ដែលកង់មួយអាចតម្រូវបានគ្រប់ប្រភេទរថយន្ត។
ក្រុមចម្រៀង Wonder Girls ត្រលប់មកជាថ្មីជាមួយអាល់ប៊ុមចម្រៀង “REBOOT”
ការត្រលប់មកជាថ្មីនៃក្រុម
Wonder Girls នៃសមាជិកចំនួន
៤រូប គឺអាចរំពឹងថានឹងមានការគាំទ្រដូចមុន ចំពោះបទចម្រៀងនិពន្ធដោយផ្ទាល់
ពីសមាជិកក្នុងក្រុមទាំងអស់។
Monday, July 27, 2015
តើបញ្ហាស្រ្តេះអាចប៉ះពាល់សក់ដែរឫទេ?
បញ្ហាស្រ្តេះតែងតែកើតមានចំពោះមនុស្សសម័យទំនើប ហើយវាជារឿងទូទៅហើយ ចំពោះអ្នកដែលមានការងារច្រើន។ បញ្ហាស្រ្តេះតិចតួច អាចជារឿងធម្មតា តែបើវា កើនចំនួនច្រើនទៅៗ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់រាងការយ និងសតិអារម្មណ៍។
ទូរស័ព្ទ Xiaomi Mi Note Pro កំពូលស្មានហ្វូនរបស់ចិន
ទូរស័ព្ទ Xiaomi Mi Note Pro គឺជាទូរស័ព្ទស៊េរីថ្មីទំនើបរបស់ក្រុមហ៊ុនផលិត
ទូរស័ព្ទ Xiaomi ដែលរចនាឡើងដោយមានតួរស្រោបពីអាលុយមីញ៉ូម
និងកញ្ចក់នៅផ្ទៃខាងក្រោយ។
Thursday, July 23, 2015
សណ្ឋាគារនៅជប៉ុនទើបបើកថ្មីមានបុគ្គលិកជាមនុស្សយន្តទាំងអស់
សណ្ឋាគាមួយនៅក្នុងប្រទេសជប៉ុនឈ្មោះថា
The Henn-na Hotel នៅក្នុងតំបន់ Sasebo ក្នុងសង្កាត់
Nagasaki គឺជាសណ្ឋាគារ ដំបូងដែលបានប្រើមនុស្សយន្ត
បម្រើភ្ញៀវ។
ក្រៅពីនេះភ្ញៀវដែលមកស្នាក់នៅអាចប្រើម៉ាស៊ីនស្កែនមុខដោះសោរបើទ្វាចូលបន្ទប់
ដោយមិនចាំបាច់ប្រើសោរចាក់នោះទេ។
Wednesday, July 22, 2015
ថេប្លីត Galaxy Tab S2 ជំនាន់ថ្មីស្តើង ស្រាលនិងរឹងមាំជាងមុនរបស់ ស៊ាំស៊ុង
អស់រយៈពេលជាច្រើនឆ្នាំដែល ថេប្លីតរបស់ Samsung តែងស្ថិតក្នុងលំដាប់មធ្យម។ ទើបតែ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញនូវ
ថេប្លីតជំនាន់ ថ្មីទី ២ គឺ Galaxy Tab S2 ដែលជា
លំដាប់ ថេប្លីតកំពូល ស្តើង ស្រាលនិងមានថាមពល ខ្លាំង។
Galaxy Tab
S2 ជំនាន់ថ្មីនេះមានពីរប្រភេទគឺទំហំ ៩,៧ អ៊ីង និង
៨អ៊ីង ក្នុងកម្រិត 2048 x 1536 (16:10) នៃសមាមាត្រអេក្រង់ប្រភេទ Super AMOLED មានពណ៍ភ្លឺច្បាស់ ។
គុណសម្បត្តិ ១២យ៉ាងរបស់ផ្លែសាវម៉ាវ
ផ្លែសាវម៉ាវ គឺជាប្រភេទផ្លែឈើក្នុងតំបន់ត្រូពិច និងត្រូវបានគេនិយាយតៗ
គ្នាថាមានប្រភព មកពី ប្រទេសឥណ្ឌូណេស៊ី ដោយគេបានដាក់ ឈ្មោះតាមភាសារបស់ ប្រទេសនេះថា រាមប៊ុត
(rambut) ។
ក្នុងប្រទេសកម្ពុជា ផ្លែ
រាមប៊ុតត្រូវបាន ប្រជាជន ខ្មែរស្គាល់និងហៅថា ផ្លែសាវម៉ាវ ។ ផ្លែនេះក៏ ត្រូវ បានគេច្រើនប្រទះមានដាំដុះនៅក្នុង ប្រទេសមួយចំនួនដូចជា ហ្វីលីពីន
ម៉ាឡេស៊ី ថៃ ឥណ្ឌា អូស្រ្តាលី និងអាមេរិច។
គុណប្រយោជន៍ផ្លែឃ្លោកចំពោះសុខភាព
ដូចយើងដឹងស្រាប់ហើយថា
បន្លែបៃតងភាគច្រើនគឺមាន គុណប្រយោជន៍ចំពោះ សុខភាព។
ដោយឡែកក្នុងនោះក៏មានផ្លែ ឃ្លោកផងដែរ ជាប្រភេទបន្លែ ងាយរកបាន ហើយមានតម្លៃថោក និងមានគុណសម្បត្តិច្រើន ចំពោះសុខភាព។
ផ្លែឃ្លោកអាចមានច្រើនសណ្ឋាន និងរូបរាង។
ក្នុងផ្លែឃ្លោកមានសារធាតុរ៉ែខនិជ និងទឹកច្រើន ដែលអាចជួយប្រឆាំងជំងឺមួយចំនួន
និងធ្វើអោយរាងកាយមាន សុខភាពល្អ។
ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនរបស់ផ្លែឃ្លោក៖
Monday, June 29, 2015
កាស Cherubs ធ្វើពីស៊េរ៉ាម៉ិច អាចកាត់បន្ថយសំលេងរំខានបានប្រសើរ ជាងកាសដទៃ
កាសស្តាប់ត្រចៀក Cherubs គឺជាកាស ដ៏ទំនើបសម្រាប់ឆ្នាំ ២០១៥នេះ។ វាមាន លក្ខណៈខុសពីកាសទូទៅ
ដោយវាត្រូវ បានធ្វើឡើងពី សារធាតុស៊េរ៉ាម៉ិច ប្រភេទ ZrO2 ផ្សំជាមួយសារធាតុ
ស៊ីលីកូន។
ខ្សែនាឡិការ Apple Watch ជួយបង្កើនថាមពលថ្ម
នៅពេលនាឡិការរបស់ Apple Watch បង្ហាញជាលើកដំបូង គេនៅមិនទាន់បានដឹងពីថាមពលថ្ម របស់វានោះទេថាអាចមាន រយៈពេលប៉ុន្នាននោះ។
ជាទូរទៅរាល់នាឡិការទំនើប (smart watch)ទាំងអស់មិនមាន ថាមពលថ្ម ប្រើបានយូរនោះទេ។
Sunday, June 21, 2015
៧ចំណុចគួរដឹងដែលធ្វើអោយអ្នកសម្រកទំងន់មិនបានសម្រេច
តើអ្នកតែងចង់សម្រកទំងន់ណាស់មែនទេ
តែទោះជាខំយ៉ាងណាក្តីក៏វាពិបាកនិងស្រក នោះដែរ។
ខាងក្រោមនេះជាចំនុចមួយចំនួន ដែលអ្នកគួរ ពិនិត្យមើលពីការសម្រកទំងន់៖
១. សម្រាកមិនបានគ្រប់គ្រាន់៖
ការគេងអោយបានគ្រប់គ្រាន់គឺជាកក្តាសំខាន់ក្នុងការសម្រកទំងន់
ព្រោះវាជួយធ្វើ អោយអ័រម៉ូន មានលំនឹង ជួយជម្រុញចលនារំលាយអាហារ និងកាត់បន្ថយបញ្ហាស្រ្តេះ។
Subscribe to:
Posts (Atom)



















