រថយន្ត
Bently ម៉ូឌែល Bentayga ប្រភេទ SUV ជារថយន្តដ៏លឿនបំផុតលើលោក។
វាមានកម្លាំង ៦០០ សេះ បើកបរក្នុងល្បឿនរហូតដល់ទៅ ៣០១ គីឡូម៉ែត្រក្នុងមួយម៉ោង
គឺលឿនជាងរថយន្ត Porsche Cayenne Turbo S ទៅទៀត។
ដូចគេបានដឹងស្រាប់ហើយរថយន្តរបស់ Bently គឺជារថយន្តប្រណិតៗបំពាក់សំភារៈប្រើប្រាស់ និងមុខងារទំនើបៗជាច្រើន។
សម្រាប់ម៉ូឌែលនេះ វាក៏មានបំពាក់ទូរទឹកកកនៅឃ្លុបដាក់ឥវ៉ាន់ ខាងក្រោយនៃរថយន្តផងដែរ។
Bentayga បំពាក់ម៉ាស៊ីនដ៏ធំប្រភេទ W-12 engine សមស្របតាមការគ្រប់ស្ថានភាពចុះភ្នំនិង ឡើងទីចំណោតខ្ពស់បានងាយស្រួល។
ផ្ទៃអេក្រង់តាប់ឡូបញ្ជាទំហំ ៨អីុង មានទំហំផ្ទុកឯកសាររហូតដល់ទៅ
60GB និងបំពាក់ប្រព័ន្ធ សំលេង Speakerស ចំនួន ១៨គ្រាប់។
វាមានចង្កឹះលេខចំនួន ៦ មានប្រភេទកៅអី ចំនួនពី ៤ទៅ ៧កៅអី
ទៅតាមការកម្មង់និងអាចរក បានជាប្រភេទប្រើម៉ាស៊ូត សាំង ឫប្រភេទហាយប្រ៊ីតក៏បាន។
No comments:
Post a Comment