ផ្លែត្របែកគឺជាប្រភេទផ្លែឈើតាមរដូវកាល
ក្នុងតំបន់ត្រូពិច។ វាមានគ្រាប់តូចៗរឹងច្រើននៅ កណ្តាលផ្លែ។
ក្រៅពីរសជាតិផ្អែមឆ្ងាញ់និងក្លិនក្រអូបហើយនោះ ត្របែកក៏មានគុណសម្បត្តិផ្នែក
សុខភាពជាច្រើនដូចជា៖
១.
ធ្វើអោយប្រសើរដល់ប្រព័ន្ធការពាររាងកាយ៖ ផ្លែត្របែកសំបូរដោយវីតាមីន សេ
ដែលអាចជួយការពារដល់ប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងបញ្ហារលាក និងឈឺសន្លាក់ឆ្អឹង។
២.
កាត់បន្ថយអត្រាគ្រោះថ្នាក់ពីជំងឺមហារីក៖ ព្រោះវាមានសារធាតុជួយកាត់បន្ថយបញ្ហាដុះសាច់
ខុសប្រក្រតី ។ ក្រៅពីនេះវាសំបូរដោយសារធាតុ លីកូប៉ែន (lycopene) និង
ប៉ូលីហ្វេណុល (polyphenols) ពិសេសជួយការពារការវិវដ្តន៏ទៅកើតជំងឺមហារីកសុដន់ ក្រពេញប៉ូស្តាត
ស្បែក សួតនិងពោះវៀន។
៣.
ប្រសើរសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៖ព្រោះវាជួយបញ្ចុះកម្រិតជាតិស្ករ
និងរារាំង មិនអោយកើតជំងឺទឹកនោមផ្អែម ។ ក្រៅពីនេះវាមានអាហារកាកសរសៃច្រើន ជួយទប់
លំនឹងកម្រិតជាតិស្ករ។
៤.
កាត់បន្ថយភាពចាស់នៃស្បែក៖ សារធាតុរ៉ាឌីកាល់សេរី អាចធ្វើអោយស្បែកជ្រួញនិងឆាប់ចាស់ ។
ដូច្នេះបើអ្នកបានពិសារផ្លែត្របែកញឹកញ្ាប់ វាអាចជួយផ្តល់វិតាមីន អា និង សេ
និងប្រឆាំង សារធាតុរ៉ាឌីកាល់សេរីជួយកាត់បន្ថយសភាពចាស់នៃស្បែក។
៥. បង្កើនសុខភាពបេះដូង៖
តាមការសិក្សានិងលទ្ធផលចេញផ្សាយក្នុងទស្សនាវដ្តី Journal
of Human Hypertension បានអោយដឹងថា
ផ្លែត្របែក ជួយទប់លំនឹងសារធាតុ សូដ្យូម ប៉ូតាស្យូមក្នុងរាងកាយនិងទប់លំនឹងសំពាធឈាម ជាពិសេសចំពោះអ្នកជំងឺ លើសឈាម។ ក្រៅពីនេះ
វាក៏ជួយបន្ថយកម្រិតកូឡេស្ទេរ៉ូល និង ទ្រីគ្លីសេរីត បានក្នុងកម្រិតមួយទាបផងដែរ។
៦.
ជួយបន្ថយបញ្ហាទល់លាមក៖ ផ្លែត្របែកមួយផ្លែអាចបំពេញបាន ១២%នៃអាហារ ប្រចាំថ្ងៃដល់រាងកាយ
ជាពិសេសនោះវាអាជួយសម្រួលបញ្ហាទល់លាមកបានប្រសើរ បំផុត។
៧. ជួយចក្ខុប្រសាទ៖ បើទោះជាវាមិនសំបូរវីតាមីន អា
ដូចក្នុងផ្លែការ៉ុតក្តី ត្របែកនៅ តែជាជម្រើសមួយដ៏ប្រសើរព្រោះវាមានផ្ទុកវីតាមីន អា
ខ្លះដែរ ជួយដល់ចក្ខុប្រសាទ និងកាត់បន្ថយបញ្ហាជំងឺខ្វាក់មាន់។
៨.
ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ៖ សារធាតុអាស៊ីតហ្វូលីក វីតាមីន B9 ក្នុងផ្លែត្របែក
អាចជួយដល់ការវិវដ្តន៏ប្រព័ន្ធប្រសាទទារកក្នុងផ្ទៃចំពោះស្រ្តីមានផ្ទៃពោះ
និងកាត់បន្ថយ បញ្ហាកូនកើតមិនគ្រប់លក្ខណៈ។
៩.
ជួយបន្ធូរភាពតានតឹងក្នុងអារម្មណ៍៖ ជាតិម៉ាញ៉េស្យូមក្នុងផ្លែត្របែក ជួយបន្ថយភាព តានតឹងក្នុងអារម្មណ៍និង
សម្រួលចលនាសាច់ដុំ ។ ដូច្នេះបើអ្នកច្រើនមានបញ្ហាស្រ្តេះ ខ្លាំង
អ្នកគួរសាកល្បងពិសារផ្លែត្របែកហើយ។
១០.
ល្អសម្រាប់សុខភាពខួរក្បាល៖ ខួរក្បាលគឺជាសរីរាង្គសំខាន់មួយនៃរាងកាយ ហើយការថែរក្សាវាអោយមានសុខភាពល្អគឺជារឿងចាប់បាច់
។ វីតាមីន B3 និង B6អាចជួយសម្រួលចលនាឈាមរត់ទៅចិញ្ចឹមខួរក្បាល
និងធ្វើអោយ ខួរក្បាលមាន សុខភាពល្អ។
១១.កាត់បន្ថយបញ្ហាឈឺធ្មេញ៖ ចំពោះស្លឹកត្របែកវិញ អាចយកទៅព្យាបាលអាការៈ ឈឺធ្មេញបានប្រសើរបំផុត ។
ក្រៅពីនេះវាក៏ជួយការពារបញ្ហារលាកអញ្ចាញ និងជួយ កម្ចាត់បាក់តេរីក្នុងមាត់ ។
No comments:
Post a Comment