គ្រាប់ផ្កាឈូករត្ន័មានពីប្រភេទ គឺប្រភេទដែលមានជាតិប្រេងច្រើន និងប្រភេទគ្មានជាតិប្រេងដែលគេតែងប្រើ ធ្វើជាអាហារសម្រាប់សត្វ។ ចំពោះគ្រាប់ដែលមានប្រេងច្រើន ត្រូវគេចម្រាញ់ទាំងពីគ្រាប់ផង និង ផ្កាទាំងមូលផង។
ប្រេងផ្កាឈូករត្ន័មានគុណសម្បត្តិច្រើនចំពោះសុខភាពដូចជា៖
១. ជួយបេះដូង៖ ប្រេងឈូករត្ន័មានវីតាមីន E កម្រិតជាតិខ្លាញ់ទាប និងសារធាតុអាស៊ីត ខូលីន (choline) និង អាស៊ីត ហ្វេណូលីក (phenolic) ល្អប្រសើរបំផុតសម្រាប់សុខភាពបេះដូងដោយកាត់បន្ថយមិនអោយឈាន ទៅកើតជំងឺបេះដូង។
២. ការពាររោគឈឺសន្លាក់៖ បើអ្នកបារម្ភច្រើនពីបញ្ហាឈឺសន្លាក់ អ្នកគួរសាកល្បងពិសារវាហើយ ព្រោះវាអាចជួយព្យាបាលនិងការពារមិនអោយឈឺសន្លាក់ដៃជើង ជាពិសេសចំពោះមនុស្សដែលមាន វ័យចំណាស់។
៣. ការពារជំងឺមហារីកពោះវៀន៖ បើអ្នកយកប្រេងផ្កាឈូករត្ន័ទៅចំអិនម្ហូបជារៀងរាល់ថ្ងៃ គឺពិតជាល្អប្រសើរជាងប្រេងឆាទូទៅ ព្រោះវាអាចជួយកាត់បន្ថយអាការៈចុក និងឈឺពោះវៀនបាន។ នេះដគឺដោយសារវាសំបូរ វីតាមីន E ច្រើន។ ក្រៅពីនេះវាក៏អាចជួយការពារជំងឺមហារីកផ្សេងៗដូចជា ជំងឺមហារីក ស្បូន សួត និងស្បែក។
៤. កាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល៖ ជាតិអាស៊ីតខ្លាញ់ក្នុងប្រេងឈូករត្ន័ ជួយបំបែកសមាសធាតុអាហារបានឆាប់ ចែកចាយបានសព្វទៅកាន់សរីរាង្គ។ ដោយឡែកសារធាតុអាស៊ីត ឡេស៊ីទីន (lecithin) អាចជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល បន្ថយអត្រាកូនកើតមិនគ្រប់លក្ខណៈនិងរារាំងខ្លាញ់និងជាតិកូឡេស្ទេរ៉ូល មិនអោយតោងជាប់កោសិកា។
៥. ប្រឆាំងរ៉ាឌីកាល់សេរី និង ជួសជុលរាងកាយ៖ ប្រេងឈូករត្ន័ជួយប្រឆាំងសារធាតុអុកស៊ីតកម្ម ដែលបំផ្លាញ កោសិកា និងប្រព័ន្ធការពាររាងកាយ។ វាអាចជួសជុលនិងបង្កើនកោសិកា ព្រមទាំងរក្សាលំនឹង នៃការផលិត អ័រម៉ូន និងអង់ស៊ីមបានប្រក្រតី។
៦. ជួយដល់ប្រព័ន្ធប្រសាទ៖ វីតាមីន B ក្នុងប្រេងឈូករត្ន័ជួយជម្រុញប្រព័ន្ធប្រសាទដំណើរការប្រក្រតី និងជួយបង្កើនថាមពលនៃការគិតបានឆាប់។ សារធាតុម៉ាញ៉េស្យូម ក៏អាចជួយការពារបញ្ហារមួលក្រពើ និងសម្រួលដំណេកបានគេងលក់ស្កប់ស្កល់។
៧. រក្សាសុខភាពស្បែក៖ វាជួយអោយស្បែកមានសំណើម ការពារបញ្ហាកើតមុន និងបញ្ហារលាកស្បែក ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និង មានគុណប្រយោជន៍ផ្នែកថ្នាំពេទ្យច្រើនជួយព្យាបាល បញ្ហាស្បែកខូចគ្រប់ប្រភេទ។ ក្នុងប្រេងឈូករត្ន័មានវីតាមីន E ខ្ពស់បំផុត និង វីតាមីន A, C, D ជួយយដល់សុខភាពស្បែកស្ទើរតែមិនអាចកាត់ថ្លៃបាន ទោះជាអ្នកស្ថិតក្រោមកំដៅថ្ងៃយូរប៉ុន្នានក្តី។ លើសពីនេះវាអាចជួយការពារមិនអោយស្បែកឆាប់ចាស់មុនអាយុ និងបញ្ហាជ្រីវជ្រួញលើស្បែកមុខ។
៨. ជួយអោយសក់ស្រស់ស្អាត៖ ដោយសារគុណសម្បត្តិនៃប្រេង និងអាហារូបត្ថម្ភដ៏ច្រើននេះហើយ ទើបវាជាប្រភពសំខាន់បំផុតជួយរក្សាសក់ ចិញ្ចឹមតាំងពីឫសដល់ចុងសក់ ជួយអោយសក់រលោង មិនអោយសក់បែកចុង មិនប្រទាក់ និងកាត់បន្ថយបញ្ហាជ្រុះសក់។
No comments:
Post a Comment