បច្ចុប្បន្ននេះ ប្រេងសណ្តែកដីត្រូវបានគេនិយមយកមកប្រើប្រាស់ក្នុងផ្ទះបាយជាញឹកញាប់
ក្នុងការចំអិនអាហារផ្សេងៗដូជា ចៀន ប្រឡាក់
រឺដាក់លាយបន្តិចទៅក្នុងអាហារដើម្បីបន្ថែមរសជាតិ។ គេច្រើនប្រទះឃើញមានប្រើច្រើនក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី
ដូចជា ចិន ឡាវ វៀតណាម និងកម្ពុជា។
ប្រេងសណ្តែកដីដែលចម្រាញ់រួចមិនមានក្លិនអ្វីខុសពីប្រេងទូទៅនោះទេ និងអាចប្រើដូច ទៅនឹងប្រេងទូទៅ។
ប៉ុន្តែចូរអ្នកចាំថាក្នុងប្រេងសណ្តែកដីមានសារធាតុអូមេហ្គា ៦ខ្ពស់បំផុត
ដូច្នេះអ្នកត្រូវប្រើក្នុងបរិមាណតិច តួចល្មមបានហើយ។
ប្រេងសណ្តែកដីមិនត្រឹមតែមានគុណប្រយោជន៍ក្នុងការថែសម្រស់ប៉ុណ្ណោះទេ
តែថែមទាំងជួយដល់សុខភាពបានផងដែរដូចជា៖
- ប្រើជាប្រេងលាបម៉ាស្សា
៖ បំបាត់បញ្ហាឈឺសន្លាក់ និងសាច់ដុំ និងជួយបង្កើនថាមពលរាងកាយ។
- បំបាត់មុនលើមុខ៖ ដោយយកប្រេងចំនួន ២ទៅ ៣តំណក់ទៅលាយជាមួយទឹកក្រូចឆ្មាបន្តិច
រួចយកទៅលាបលើមុខ។ វាក៏អាចជួយការពារមិនអោយកើតមានមុនក្បាលខ្មៅផងដែរ។
- ព្យាបាលបញ្ហាអង្គែ ៖ដោយគ្រាន់តែលាយប្រេងសណ្តែកដីមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មា បន្តិច
យកទៅកក់សក់។ វាមិនត្រឹមតែជួយរក្សាលំនឹងប្រូតេអីុនប៉ុណ្ណោះទេ តែថែមទាំងជួយធ្វើ
អោយសក់ក្រាស់ មានសំណើម និងការពារភាពបែកចុង។
- ធ្វើអោយបបូរមាត់មានសំណើម៖
មុននឹងលាប
អ្នកត្រូវជូតបបូរមាត់អោយស្អាតដោយប្រើច្រាស ដូសធ្មេញជាមុន
រួចយកសំឡីជ្រលក់ទឹកក្តៅឧណ្ហៗទៅជូត សឹមយកប្រេងសណ្តែកមកលាប។
- បន្ថយកម្រិតកូឡេស្ទេរ៉ូល៖
ប្រេងសណ្តែកគឺខុសពីប្រេងបន្លែដទៃ
ព្រោះវាមិនមានជាតិកូឡេស្ទេ រ៉ូល និងអាចជួយមិនអោយកើតបញ្ហាស្ទះសរសៃឈាម
និងជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល បានពី ១០ទៅ ១៥% ជាងប្រេងទូទៅ។
- ជួយសុខភាពបេះដូង៖
សំអាតកាកសំណល់ដែលកកក្នុងសរសៃឈាម
និងបន្ថយលទ្ធភាពនៃការឈានទៅកើតជំងឺដាច់សរសៃឈាម និង ជំងឺបេះដូងផ្សេងៗ។
- ការពារជំងឺមហារីក៖
ក្នុងប្រេងសណ្តែកមានកម្រិតសារធាតុអុកស៊ីតកម្ម
ប៉ូលីហ្វេណុល (polyphenol) ខ្ពស់និងកម្ចាត់សារធាតុរ៉ាឌីកាល់សេរី
ដែលជាសារធាតុគ្រោះថ្នាក់ប៉ះពាល់ដល់ កោសិកា បញ្ហារំលាយអាហារ និងបង្ករជំងឺផ្សេងៗ។
- បន្ថយសំពាធឈាម៖
ប្រេងសណ្តែកដីជួយរក្សាលំនឹងអ័រម៉ូនក្នុងរាងកាយ
និងរក្សាចលនាឈាម រត់បានប្រក្រតី ព្រោះសារធាតុ រេសវើរ៉ាត្រុល (resveratrol) ជួយកាត់បន្ថយសំពាធឈាម និង អ័រម៉ូនស្ត្រេះក្នុងប្រព័ន្ធបេះដូង។
- បង្កើនការចងចាំ៖
ជំងឺបាត់ការចងចាំ អាល់ហ្សៃម៉ើ (Alzheimer) គឺជាជំងឺមួយតែងកើតមាន ទៅលើមនុស្សវ័យចំណាស់ ។ ដូច្នេះការពិសាប្រេងសណ្តេក
ជាប្រចាំ បានបង្ហាញអោយឃើញថា អាចជួយកាត់បន្ថយភាពខុសប្រក្រតីនៃការចងចាំ
និងបញ្ហាភ្លេចភ្លាំងបាន។
- បង្កើនប្រព័ន្ធការពាររាងកាយ៖ សារធាតុ រ៉េសវើរ៉ាត្រុល ក៏ជាសារធាតុមួយជួយកម្ចាត់ពពួកជំងឺ ឆ្លងប្រភេទវីរុស្សទូទៅ ពពួកផ្សិត និងជម្រុញការផលិតកោសិកាឈាមសជួយការពាររាងកាយ ប្រឆាំងនិងមេរោគផ្សេងៗក្នុងរាងកាយ។
បើទោះជាប្រេងសណ្តែកដីមានគុណសម្បត្តិច្រើនទាំងថែរក្សាសម្រស់
និងសុខភាពច្រើនយ៉ាងណាក្តី ចំពោះអ្នកដែលមានបញ្ហាអាល់ឡែកហ្សីុ និងសណ្តែកដី
មិនគួរនិងប្រើប្រេងប្រភេទនេះទេ ព្រោះវា ក៏មានលទ្ធភាពធ្វើអោយអ្នកកើតអាការៈអាល់ឡែកហ្សីុដូចគ្នាទៅនឹងសណ្តែកដី
។ ហើយចំពោះមនុស្ស ធាតុក៏មិនគួរពិសាប្រេងនេះច្រើនពេកនោះដែរ
ព្រោះវាអាចបណ្តាលអោយឡើងទំងន់ថែមទៀត។
អ្នកគួរប្រើប្រេងសណ្តែកដីក្នុងបរិមាណតិចតួចសមស្រប ទើបជាការប្រសើរ។
No comments:
Post a Comment