កាម៉េរ៉ាទំហំ ៥០មេហ្គាភិចសែល
ជាទំហំល្មមទៅហើយសម្រាប់មនុស្សភាគច្រើន ប៉ុន្តែ ក្រុមហ៊ុន Canon បានបង្កើតឡើងនូវទំហំ ២៥០ មេហ្គាភិចសែល ធំជាងមុនដល់ទៅ ៥ដង ។
ទំហំធំដូច្នេះក៏ដោយសារសេនស័រ (sensor) ពិសេសមួយប្រភេទ APS-H ដែលជា សេនស័រមួយមានកម្រិត CMOS ធំបំផុតលើលោកក្នុងទំហំ
29.2 x 20.2 សង់ទីម៉ែត្រ។
ទំហំរូបភាព ២៥០មេហ្គាភិចសែល គឺមានកម្រិត 19,580 x
12,600 ភិចសែល ដែលអាចចាប់ពណ៌រូបភាពបានកម្រិត
១,២៥ពាន់លានពណ៌ក្នុងមួយវិនាទី។ នេះក៏ដោយសារបច្ចេកវិទ្យាទំនើបនៃល្បឿនស៊ីញ៉ាល់សៀគ្វីដែលមានទំហំតូចជាងមុន
និងមានសមត្ថភាពប្រសើរជាងមុន។
បើតាមសេចក្តីរាយការណ៍បានអោយដឹងថា
កម្រិតចាប់រូបភាពរបស់កាម៉េរ៉ាទំហំធំ បែបនេះ គឺអាចចាប់យករូបភាពអក្សរលើយន្តហោះ
ដែលហោះក្នុងកំពស់ ១៨គីឡូម៉ែត្រពីដីបាន។ ហើយចំពោះកម្រិតរូបភាពវីដេអូវិញគឺមានទំហំ
១២៥ដង នៃទំហំ Full HD (1920 x1080) ភិចសែល និងទំហំ
៣០ដងនៃ កម្រិត 4K (3840 x 2160)។
ទោះជាយ៉ាងណាក្តីអ្នកនឹងមិនឃើញកាម៉េរ៉ាប្រភេទ DSLR ក្នុងទំហំបែបនេះដាក់ លក់ក្នុងពេលឆាប់ៗនេះទេ។ ក្រុមហ៊ុន Canon បាននិយាយថា ក្រុមហ៊ុនកំពុងបង្កើតនូវ
កម្មវិធីនៃបច្ចេកវិទ្យានេះក្នុងវិស័យផ្សេងទៅវិញដូចជាការតាមដានស៊ើបអង្គេត
និងការតាមដានបទឧក្រិដ្ឋផ្សេងៗ និងក្នុងវិស័យឧស្សាហកម្មផ្សេងៗ។
No comments:
Post a Comment