ការប្រើថ្នាំពន្យាកំណើត អាចជួយកាត់បន្ថយបញ្ហាឈឺចាប់នៃបញ្ហាឈឺសន្លាក់ឆ្អឹងបាន
។ នេះបើតាមការសិក្សាមួយនៅក្នុងប្រទេសអាឡឺម៉ង់បានអោយដឹង។ តាមលទ្ធផលនៃការសិក្សានេះបង្ហាញថា
ស្រ្តីដែលមានបញ្ហារលាកសន្លាក់ និងបានប្រើថ្នាំ លេបពន្យាកំណើតមួយរយៈកន្លងមក
ឃើញថាមានលទ្ធផលល្អ ដោយអាចកាត់បន្ថយ អាការៈឈឺសន្លាក់ឆ្អឹងក្នុងរយៈពេល
២ឆ្នាំដំបូងនៃការប្រើប្រាស់។
ជំងឺឈឺសន្លាក់ជាជំងឺមួយតែងកើតមានឡើងចំពោះស្រ្តី ធ្វើអោយឈឺសន្លាក់ឆ្អឹង
និងហើមក៏មាន។ មនុស្សចំនួន ១, ៣លាននាក់ ក្នុងសហរដ្ឋអាមេរិចមានកើតជំងឺនេះ ក្នុងនោះ
៧៥% គឺជាស្រ្តី។
លោកវេជ្ជបណ្ឌិត វ៉ាស៊ីម មៀ (Dr. Waseem
Mir)
គ្រូពេទ្យផ្នែកសន្លាក់នៅមន្ទីរពេទ្យ Lenox Hill Hospital ក្នុងទីក្រូង ញ៉ូយ៉ក បានអោយដឹងថា
យើងបានធ្វើការសិក្សាពីបញ្ហានេះយ៉ាងយក ចិត្តទុកដាក់បំផុត។
លទ្ធផលនៃការសិក្សានេះបានចេញផ្សាយកាលពីថ្ងៃទី ២០សីហា
កន្លងទៅដោយមានស្រ្តីចំនួន ២៧៣នាក់មានបញ្ហាឈឺសន្លាក់បានចូលរួម។ ស្រ្តីទាំងនោះស្ថិតក្នុងចន្លោះអាយុពី
១៨ទៅ ៦០ឆ្នាំ។
ក្នុងនោះ ១៨%មិនធ្លាប់ប្រើថ្នាំលេបពន្យាកំណើត និង ៦៣%
ធ្លាប់ប្រើថ្នាំនេះកន្លងមក។ ក្នុងនោះ ជាលទ្ធផល គេរកឃើញថា ស្រ្តីដែលបានប្រើថ្នាំពន្យាកំណើតមានភាគរយប្រសើរជាង
នៃការធូរ ស្រាលបញ្ហាឈឺសន្លាក់។
ដូច្នេះគអាចសន្និដ្ឋានបានថា ការប្រើថ្នាំពន្យាកំណើត
គឺពិតជាជួយបង្កើនសារធាតុ អេស្រ្តូជេន (estrogen) ដែលជាសារធាតុជួយធ្វើអោយរម្មណ៍ស្រស់ថ្លា និងវិជ្ជមាន។
បើតាមលោកគ្រូពេទ្យ ជេនីហ្វើវូ (Dr. Jennifer Wu) គ្រូពេទ្យជំនាញរោគស្រ្តីនិងសម្ពព នៅមន្ទីរពេទ្យ Lenox Hill
Hospital ក្នុងទីក្រុងញ៉ូវយក បានអោយដឹងថា
ការប្រើថ្នាំគ្រាប់ ពន្យាកំណើតពិតជាអាចជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺមហារីកស្បូន
និងមហារីកដៃស្បូន ពិតមែន
ហើយថាបើសិនជាអាចកាត់បន្ថយបញ្ហាឈឺសន្លាក់បានទៀតនោះរឹតតែប្រសើរ។
ទោះជាយ៉ាងនេះក្តីគេគួរសិក្សាបន្ថែមទៀតទៅលើប្រសិទ្ធភាពនៃថ្នាំ
ថាវាពិតជាអាចជួយ កាត់បន្ថយបញ្ហាឈឺសន្លាក់បានកម្រិតណា។ ព្រោះការសិក្សាពីមុនមក
គ្រាន់តែជាការសិក្សា លក្ខណៈទ្រង់ទ្រាយតូច
ហើយចាំបាច់ត្រូវធ្វើការវិភាគបែបគ្លីនិចសាស្រ្ត ដើម្បីអោយលទ្ធផល មានភាពជឿជាក់
ជាជាងការស្រង់យកតែមតិយោបល់ និងទិន្នន័យវិភាគប្រវត្តិអ្នកជំងឺ។
ទោះជាយ៉ាងណាក្តីបើតាមគ្រូពេទ្យជំនាញបានអោយដឹងថា
បើស្រ្តីមានបញ្ហាឈឺសន្លាក់ខ្លាំង និងធ្ងន់ធ្ងរ
គេមិនគួរជ្រើសរើសការប្រើថ្នាំពន្យាកំណើតដើម្បីព្យាបាលតែមួយមុននោះទេ។ ស្រ្តី
គួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន។
ប្រភព៖ Jennifer Wu, M.D., obstetrician-gynecologist,
Lenox Hill Hospital, New York City; Waseem Mir, M.D., rheumatologist, Lenox
Hill Hospital, New York City; Aug. 20, 2015, Arthritis Care & Research
No comments:
Post a Comment