Tuesday, September 22, 2015

ផលប្រយោជន៍ប្រេងល្ងថែសម្រស់ស្បែកមុខ

តើអ្នកដឹងពីគុណសម្បត្តិផ្នែកសុខភាពរបស់ប្រេងគ្រាប់ល្ងដែរឫទេ? ពិតហើយប្រេងចម្រាញ់ចេញពីគ្រាប់ល្ងមិនត្រឹមតែត្រូវបានគេយកមកប្រើក្នុងការចំអិនម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងយកមកប្រើក្នុងការថែរក្សសម្រស់បានផងដែរ ជាពិសេសក្នុងការថែរក្សាសម្រស់ស្បែកមុខ។ 

ប្រេងចម្រាញ់ចេញពីគ្រាប់ល្ងមានសំបូរដោយសារធាតុអុកស៊ីតកម្មច្រើន ដែលវាអាចជួយកម្ចាត់ ជាតិពុលចេញពីស្បែកមុខ និងជួយកម្ចាត់មុន និងស្នាមជាំខ្មៅលើស្បែកមុខបាន។ លើសពីនេះប្រេងល្ងក៏មានសារធាតុសង្កសីដែលជាសារធាតុខនិជសំខាន់មួយជួយបង្កើនសារធាតុ កូឡាហ្សែន (collagen) ដែលជាសមាសធាតុធ្វើអោយស្បែកមានកំហាប់ ជួសជុលជាលិកា ស្បែកខូច និងការពារជំងឺស្បែកផ្សេងៗ។

ប្រសិនបើយកប្រេងល្ងមកលាបលើស្បែកមុខ វាជួយស្រូបយកជាតិពុល និងកម្ចាត់កោសិកាស្បែក ចាស់ចេញ។
វិធីផ្សំគឺអ្នកអាចយកប្រេងល្ងកន្លះពែងតូចល្មម លាយជាមួយទឹកក្រូចឆ្មាស្រស់បន្តិច យកទៅលាបមុខទុករយៈពេល ពី ៣ទៅ ៥នាទី រួចលុបលាងមុខចេញ ជាមួយទឹកក្តៅឧណ្ហៗ  ឫសាប៊ូលុបមុខក៏បាន។

វិធីមួយទៀត នៅពេលមុនចូលគេងនៅពេលយប់ អ្នកអាចយកប្រេងល្ងបន្តិចលាប ថើៗលើ ស្បែកមុខ ធ្វើការម៉ាស្សាមុខបន្តិចៗថ្មមៗអោយបានសព្វ រួចលុបលាងមុខដោយទឹកក្តៅ ឧណ្ហៗចេញក៏បាន។

បន្ថែមពីនេះ ប្រេងល្ងគឺពិតជាជួយអោយស្បែកមុខមានសភាពភ្លឺរលោង ទន់ ព្យាបាលរបួស បញ្ហារលាកស្បែកដោយកំដៅថ្ងៃ កម្ចាត់មេរោគពពួកផ្សិតលើស្បែក  សំអាតស្បែកមុខ ជួយបន្តឹងស្បែក និងជម្រុះមុនជាពិសេសមុនក្បាលខ្មៅ។


លើសពីនេះទៅទៀតការលាបប្រេងល្ងលើមុខអោយបានរៀងរាល់ថ្ងៃ វានឹងជួយការពារ ស្បែកមុខពីកាំរស្មីព្រះអាទិត្យដែលធ្វើអោយខូចដល់ស្បែក ការពារបញ្ហាស្នាម ជ្រីវជ្រួញ និង កាត់បន្ថយអត្រាគ្រោះថ្នាក់ឈានទៅកើតជំងឺមហារីក។ ហើយវាក៏អាចជួយ ការពារស្បែកពីជាតិពុលក្នុងបរិយាកាសនិងផ្សែងពុលផ្សេងៗបានផងដែរ។ 

No comments:

Post a Comment