ឧបករណ៍បំពងសំលេង UE Boom 2 ជាឧបករណ៍ស្តាប់ចម្រៀងមួយងាយស្រួល
តូចល្មម កំលាំងខ្លាំង ប្រើតំណភ្ជាប់ប្លូ៊ធូស ការពារប្រឡាក់ ការឆក់ និងជម្រាបទឹកបាន
១០០%។
អ្នកអាចយកតាមខ្លួនសម្រាប់កំសាន្តបាន
ព្រោះវាមានសំលេងបែបស្ទេរ៉េអូពិរោះ គឺសំលេងខ្លាំងជាងម៉ូឌែលមុន ២៥%។ វាមានរន្ធ USB
សម្រាប់សាកថាមពលថ្ម និង
រន្ធដោតសំលេងចូល។
រូបរាងរចនាឡើងរឹងមាំ ការពារការធ្លាក់កំពស់ ១,៥ម៉ែត្រ
និងជម្រាបទឹកជម្រៅ ១ម៉ែត្របាន ៣០នាទី ។ ដូច្នេះអ្នកមិនគួរបារម្ភ
នឹងការថែរក្សាវាពេកនោះទេ។
UE Boom 2 អាចប្រើបានរយៈពេល ១៥ម៉ោង ចំពោះថាមពលថ្មដែលភ្្ជាប់មកជាមួយស្រាប់
ក្នុងម៉ាស៊ីន ក្រោយពេលសាកភ្លើងពេញម្តងៗ។ វាត្រូវបានរចនាឡើងរូបរាងប្លែកពីម៉ូឌែល
មុនបន្តិច មានប៊ូតុងចុចបង្កើននិងបន្ថយសំលេងធំៗ ។
វាមានតម្លៃប្រមាណជា ២០០ដុល្លា
គឺប្រហាក់ប្រហែលនឹងតម្លៃទូរស័ព្ទ ឫថេប្លីតមួយ ទៅហើយ។ វាមានចំនួន ៦ពណ៌អាចជ្រើសរើសតាមតម្រូវការ។
No comments:
Post a Comment