Monday, September 14, 2015

គុណប្រយោជន៍ផ្លែសីុរី ចំពោះសុខភាព


មនុស្សភាគច្រើនចូលចិត្តពិសាផ្លែឈើណាដែលផ្អែម។ យ៉ាងណាមិញផ្លែស៊ីរីមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវអាហារូបត្ថម្ភជាច្រើនសំខាន់បំផុតសម្រាប់សុខភាព។

សំបករបស់ផ្លែស៊ីរី ក៏មានរសជាតិឆ្ងាញ់ មានសភាពទន់ និងមានជាតិទឹកច្រើនដែរ គឺគេអាចពិសាទាំងសំបកក៏បាន។ ផ្លែស៊ីរីមានច្រើនពណ៌និងគ្រប់ប្រភេទ តាមពូជរបស់វា។

ប្រសិនបើអ្នកចង់មានសុខភាពល្អ អ្នកគួរពិសាផ្លែឈើនេះអោយបានជាប្រចាំថ្ងៃ។
ខាងក្រោមនេះជាគុណសម្បត្តិដ៏ចំបងរបស់ផ្លែស៊ីរី៖

  • ល្អសម្រាប់បេះដូង៖ ក្នុងផ្លែស៊ីរីមានអាហារកាកសរសៃច្រើនល្អសម្រាប់សុខភាព បេះដូង ព្រោះអាហារកាកសរសៃនេះពិសេសមានមុខងារប្រសើរជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល ក្នុងរាងកាយ និងការពារពីជំងឺបេះដូង។ ដូច្នេះបើអ្នកមានបញ្ហាបេះដូង អ្នកគួរពិសាផ្លែស៊ីរីអោយបានរាល់ថ្ងៃដើម្បី កាត់បន្ថយបញ្ហាប្រឈម នឹងជំងឺដាច់ស្ទះសសៃឈាម។
  • ការពារជំងឺមហារីក៖ សារធាតុអាហារកាកសរសៃដ៏ពិសេសក្នុងផ្លែស៊ីរី ក៏ជួយកម្ចាត់ សារធាតុគីមីចេញពីរាងកាយ ជួយកាត់បន្ថយអត្រាកើតជំងឺមហារីកពោះវៀន ក្រពះនិង ជំងឺមហារីកដទៃទៀត។
  • ពង្រឹងប្រព័ន្ធការពាររាងកាយ៖ ក្នុងផ្លែស៊ីរីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់  វីតាមីនសេ និង សារធាតុទង់ដែង ជួយបង្កើនប្រព័ន្ធការពាររាងកាយអោយបានរឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ។
  • សម្រួលប្រព័ន្ធរំលាយអាហារ៖ ផ្លៃសីុរីមានផ្ទុកអាហារកាកសរសៃប្រមាណជា ២០ទៅ ២៥% ល្អប្រសើរបំផុតបើពិសាបានជារៀងរាល់ថ្ងៃ លើសពីនេះវាជួយសម្រួលប្រព័ន្ធ រំលាយអាហារបានប្រសើរផងដែរ។ 

No comments:

Post a Comment