ក្រុមហ៊ុនទូរស័ព្ទ Lenovo បានកំពុងធ្វើយុទ្ធសាស្រ្តថ្មីក្នុងការប្រកួតប្រជែងនៅលើ
ទីផ្សារជាមួយកំពូលទូរស័ព្ទ ផ្សេងៗ ដោយត្រៀមបញ្ចេញម៉ូឌែលទូរស័ព្ទថ្មីមួយឈ្មោះថា Vibe P1 ដ៏ខ្លាំងមានថាមពលថ្ម ៥០០០ មីលីអំពែរ ។
ទូរស័ព្ទនេះ បំពាក់បច្ចេកវិទ្យាទំនើប រូបរាងរចនាថ្មី សន្សំថាមពលបានយូរ
និងបង្កើន ថាមពលទ្វេដង គឺថាបើ ទូរស័ព្ទនេះអស់ថ្ម អ្នកអាចសាកតែរយៈពេល ៥នាទីប៉ុណ្ណោះ
អាចអោយអ្នកប្រើហៅទូរស័ព្ទបានរហូតដល់ទៅ ២,៨ម៉ោង។
ទូរស័ព្ទ ស៊េរី P1 នេះមានរូបរាងស្រោបពីអាលុយមីញ៉ូមនិងកញ្ចក់ការពារប្រភេទ Gorilla Glass 3 មានប៊ូតុង ស្កេនក្រយ៉ៅដៃ
ងាយស្រួលដោះនិងចាក់សោរ។
ល្បឿនដំណើរការទំហំ
1.5 GHz octa-core បំពាក់អង្គគណនាទំហំ 64 bit,
Snapdragon 615 អេក្រង់ទំហំ ៥,៥អ៊ីង (IPS Full HD) អង្គចងចាំ 2GB RAm មានរន្ធ microSD កាម៉េរ៉ាក្រោយទំហំ
១៣មេហ្គាភិចសែល និងកាម៉េរ៉ាមុខទំហំ ៥មេហ្គា។
ទូរស័ព្ទ Lenovo
Vibe P1 នេះនឹងដាក់លក់ក្នុងខែតុលាខាងមុខនេះ
ក្នុងតម្លៃ ២៧៩ដុល្លារអាមេរិច។
No comments:
Post a Comment