កំពូលទូរស័ព្ទមានតម្លៃថ្លៃលើលោកគឺម៉ាក Vertu ស៊េរីថ្មីម៉ូឌែល Vertu New Signature
Touch ថ្មីមួយគឺមានតម្លៃរហូតដល់ទៅ ១មឺុនដុល្លាអាមេរិច។ តើទូរស័ព្ទមួយនេះមានអ្វី
ពិសេសទៅ?
គួរបញ្ជាក់ថាក្រុមហ៊ុនផលិតទូរស័ព្ទអង់គ្លេសមួយដែលធ្លាប់ជាផ្នែកមួយនៃក្រុមហ៊ុនធំរបស់
Nokia បានបញ្ជាក់អោយដឹងថា
ក្រុមហ៊ុនក៏កំពុងបំពាក់នូវបញ្ចេកវិទ្យាថ្មី ដូចទៅនឹងក្រុមហ៊ុនទូរស័ព្ទ Apple និង Samsung ដែលកំពុងឈានមុខក្នុង ពេលបច្ចុប្បន្ននេះនៅលើទីផ្សារទូរស័ព្ទផងដែរ។
រូបរាងរបស់ទូរស័ព្ទនេះ ត្រូវបានផលិតស្រោបពីលោហះទីតានីញ៉ូមសុទ្ធ
អេក្រង់ទំហំ ៥,២អីុង កម្រិតរីសូលុយហ្សិន 428ppi និងបំពាក់អេក្រង់ប្រភេទត្បូងកណ្តៀង
(Sapphire glass) ដែលសមាសធាតុទាំងនេះមានតម្លៃថ្លៃ បំផុតនៅលើទីផ្សារ។ ហើយពីមុនមកមិនទាន់មានក្រុមហ៊ុនណាមួយបានប្រើវត្ថុធាតុដើមនេះនៅឡើយទេ
គឺគ្រាន់តែគិតចង់យកមកធ្វើជាកញ្ចក់ Len កាម៉េរ៉ាប៉ុណ្ណោះ។
ក្រៅពីនេះវាបានបំពាក់មកជាមួយនូវល្បឿនប្រភេទ
Octa-core, Snapdragon 810, 64bit ដំណើរការដោយប្រព័ន្ធ
អេនឌ្រ័យ Lollipop 5.1 ។ កាម៉េរ៉ាក្រោយទំហំ
២១មេហ្គាភិចសែល អាចថតវីដេអូបានទំហំកម្រិត 4K។
ចំពោះអង្គគណនាមានទំហំ 4GB និងទំហំផ្ទុកឯកសារ
64GBនៅលើម៉ាស៊ីន និងអាចបន្ថែមមេម៉ូរីប្រភេទ microSD
បានទៅដល់ ២០០០ជីហ្គាបៃ (2TB)។
No comments:
Post a Comment