Wednesday, September 9, 2015

Toyota បង្ហាញរថយន្តថ្មី ម៉ូឌែល Prius ឆ្នាំ ២០១៦


ក្រុមហ៊ុន Toyota ថ្មីៗនេះបានបង្ហាញរថយន្ត Model Prius 2016 ជាផ្លូវការហើយនៅក្នុងពិធី ពិពណ៌មួយក្នុងរដ្ឋ ឡាសវេហ្គាស។ នេះជាជំនាន់ទី ៤ហើយសម្រាប់ម៉ូឌែលប្រភេទ អីុប្រ៊ីត Prius(ប្រើសាំងនិងថាមពលអាគុយ) ។ វាមានរូបរាងប្លែកជាងមុន និងសន្សំសំចៃប្រេងរហូតដល់ទៅ ១០% លើសពីម៉ូឌែលមុនៗ។


បើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនបានអោយដឹងថាចំពោះម៉ូឌែលឆ្នាំ ២០១៥វិញ វាប្រើថាមពលសាំង ៣,៧លីត្របើកបរបានចំងាយ ៨២គីឡូម៉ែត្រក្នុងទីក្រុង។ ដូច្នេះសម្រាប់ ម៉ូឌែល ២០១៦គឺអាចកាត់បន្ថយសាំងបាន ១០%ប្រសើរជាងមុន។  

ទោះជាយ៉ាងនេះក្តីសម្រាប់ម៉ូឌែល ២០១៦ ត្រូវបានផ្តោតការយកចិត្តទុកដាក់ទៅលើការរចនា រូបរាង និងបំពាក់បច្ចេកវិទ្យាថ្មីៗ ដូចជាប្រព័ន្ធគេចអ្នកដំណើរលើផ្លូវដោយស្វ័យប្រវត្តិ ប្រព័ន្ធ បើកបរល្បឿន លឿនដោយស្វ័យប្រវត្តិ កម្លាំងទប់លំនឹង ឌីណាមិច និង ប្រព័ន្ធសុវត្ថិភាព ផ្សេងៗ ជាពិសេសវាអាចឈប់ដោយខ្លួនឯងនៅពេលមានការកកស្ទះ និងបន្ថយល្បឿននៅពេលជិតទៅ ដល់ភ្លើងស្តុប។

គេសង្ឃឹមថារថយន្តថ្មីរបស់ Toyota ថ្មីនេះនឹងក្លាយជាដៃគូរប្រកួត ប្រជែងយ៉ាងសំខាងន់ ទៅនឹងប្រភេទរថយន្ត EVs (Mirai) និងរថយន្តដែលប្រើអីុដ្រូហ្សែនមួយចំនួន។ ហើយវាក៏មានតម្លៃថោកជាងរថយន្តរបស់ Tesla និង Mirai ផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនអាចលក់រថយន្តម៉ូឌែល Prius របស់ខ្លួនបានក្នុងចំនួន ១៥ទៅ ២០ម៉ឺនគ្រឿងក្នុងមួយខែៗគឺច្រើនជាង Kia Soul, Mazda 3, Subaru Impreza និង Volkswagen Jetta។
Prius 2016 នេះមានប្រវែងបណ្តាយវែងជាងមុនក្នុងទំហំ ២,៤អីុង  ទទឹង ០,៦អីុង និង០,៨អីុងមានកំពស់ទាបជាងមុនបន្តិច។


No comments:

Post a Comment