ផ្លែជម្ពូគឺជាប្រភេទផ្លែឈើដែលមានរាងដូចកណ្តឹង
និងអាចពិសាបានទាំងក្នុងអាហារចានពិសេស បង្អែម និងធម្មតា។
បើទោះជាមានការសិក្សាតិចតួចទាក់ទងនឹងគុណប្រយោជន៍ផ្នែកសុខភាព នៃប្រភេទផ្លែឈើនេះ ក៏មានការសិក្សាមួយចំនួនបានង្ហាញពីគុណសម្បត្តិរបស់វាដូចខាងក្រោម៖
១. ប្រភពសំបូរដោយអាហារូបត្ថម្ភ៖
ផ្លែឈើនេះមានផ្ទុកវីតាមីន C អាហារកាកសរសៃ វីតាមីន A កាល់ស្យូម
ស៊ុលភួ ជាតិដែក ប៉ូតាស្យូម និងសារធាតុអាស៊ីតសំខាន់ៗមួយចំនួនចំពោះសុខភាព។
២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម៖
សារធាតុ ជេមបូស៊ីន (Jambosine) គឺជាសារធាតុអាល់កាឡូអីុតមួយប្រភេទជួយរារាំងនិងទប់ លំនឹងកម្រិតជាតិស្ករ
ដែលផ្តល់ផលប្រសើរសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម និងកាត់បន្ថយ
អត្រាឈានទៅកើតជំងឺនេះ។
៣. សម្រួលប្រព័ន្ធរំលាយអាហារ៖
ភាពសំបូរនៃអាហារកាកសរសៃក្នុងផ្លែជម្ពូ
ជួយសម្រួលផ្លូវរំលាយអាហារដំណើរការប្រក្រតី ជាពិសេសប្រព័ន្ធរំលាយអាហារ។ លើសពីនេះ
វាក៏ជួយដោះស្រាយបញ្ហាទល់លាមក និងជំងឺ រាំរ៉ៃមួយចំនួន។
ផ្លែជម្ពូក៏ជាថ្នាំបែបបុរាណសម្រាប់ព្យាបាលជំងឺផងដែរ ជាពិសេសគ្រាប់របស់វា
អាចជួយការពារជំងឺរាគធម្មតា និងជំងឺរាគមួរ។
៤. ការពារជំងឺមហារីក៖
សារធាតុសរីរាង្គសកម្មក្នុងផ្លែជម្ពូ រួមជាមួយនឹងវីតាមីន C និង A អាចជួយបង្ការមិនអោយកើត ជំងឺមហារីក
និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបាន។ តាមការសិក្សាពីមុនបានបង្ហាញអោយ
ដឹងថាជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកដោះ អាចកាត់បន្ថយអត្រាប្រឈមបាន
ប្រសិនបើគេពិសាផ្លែជម្ពូជាប្រចាំថ្ងៃនោះ។
៥. កម្ចាត់ជាតិពុល៖
អស់រយៈពេលរាប់រយឆ្នាំមកហើយ ជម្ពូត្រូវបានគេយកទៅប្រើក្នុងការផ្សំថ្នាំ
ជាពិសេសជួយ សំអាតជាតិពុលចេញពីថ្លើម និងតម្រងនោម។ លើសពីនេះវា ក៏ជួយបង្កើន
ប្រសិទ្ធិភាព នៃការការំលាយអាហារបានផងដែរ។
៦. ទប់ស្កាត់កម្រិតកូឡេស្ទេរ៉ូល និងជំងឺបេះដូង៖
សារធាតុអាហារកាកសរសៃនិងអាហារូបត្ថម្ភផ្សំគ្នាក្នុងជម្ពូ
ជួយយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់ បន្ថយកម្រិតកូឡេស្ទេរ៉ូល
និងឈានទៅកាត់បន្ថយផលលំបាកពីជំងឺបេះដូងផ្សេងៗ ដូចជាជំងឺដាច់ សរសៃឈាមបេះដូង
និងជំងឺស្ទះបេះដូង។
៧. ពង្រឹងប្រព័ន្ធការពាររាងកាយ៖
សារធាតុសកម្មក្នុងផ្លែឈើប្រភេទនេះអាចជួយប្រឆាំងនឹងមេរោគប្រភេទផ្សិត
និងមីក្រុបផ្សេងៗ ដ៏មានប្រសិទ្ធភាព។ វាជួយការពារស្បែកមិនអោយកើតជំងឺផ្សេងៗ
បង្កើនថាមពល និងប្រព័ន្ធ ការពាររាងកាយប្រឆាំងទៅនឹងជំងឺផ្សេងៗ។
No comments:
Post a Comment