Monday, September 28, 2015

ទូរស័ព្ទម៉ូឌែល Nexus 6P ផលិតដោយក្រុមហ៊ុន Huawei

ទូរស័ព្ទម៉ូឌែល Nexus ត្រូវបានគេស្គាល់ថា បានផ្តល់សិទ្ធិផលិតទៅអោយក្រុមហ៊ុនជាច្រើនបន្ត បន្ទាប់ក្នុងការផលិតដូចជាក្រុមហ៊ុន Motorola និង LG ជាដើម។ ប៉ុន្តែសម្រាប់ចុងឆ្នាំ ២០១៥នេះ ម៉ូឌែល Huawei Nexus 6P គ្រោងនឹងបង្ហាញខ្លួននៅ លើទីផ្សារក្នុងដើម ខែតុលាខាងមុខនេះហើយ។


ចំពោះរូបរាងរបស់ទូរស័ព្ទម៉ូឌែលថ្មីនេះត្រូវបានរចនាឡើងដោយមានតួស្រោបពីអាលុយមីញ៉ូម និងបំពាក់ កាម៉េរ៉ារាងលយទៅក្រោយនៅផ្នែកខាងលើបន្តិច។ វាមានទំងន់ត្រឹមតែ ១៧៨ក្រាម គឺស្រាលជាម៉ូឌែល Motorola Nexus 6 បន្តិចដែលមានទំងន់ ១៨៤ក្រាម។

Huawei Nexus 6P បំពាក់មកជាមួយនូវទំហំអេក្រង់ ៥,៧អឺុង WQHD (2560 x 1440) ក្នុងទំហំ 159.4 x 77.8 x 7.3 មីលីម៉ែត្រ អេក្រង់ស្រោបការពារប្រភេទកញ្ចក់ Corning Gorilla Glass 4 ។ ល្បឿនម៉ាស៊ីន Octa-core 64bit បំពាក់ឈីបប្រភេទ  Snapdragon 810v2 របស់ក្រុមហ៊ុន Qualcomm។ ទំហំងអង្គគណនាអាចមានទំហំពី 3GB/4GB

ទំហំផ្្ទុកឯកសារមានចាប់ទី 32GB, 64GB  និង128GB។ កាម៉េរា៉ក្រោយទំហំ ១៣មេហ្គាភិចសែល និងមុខទំហំ ៨ មេហ្គាភិចសែល។ ថាមពលថ្មទំហំ ៣៤៥០មីលីអំពែរ។


អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺវាមានល្បឿនលឿនប្រភេទ 4G និងរន្ធ USBប្រភេទ Type-C និងដំណើរការដោយប្រព័ន្ធអេនឌ្រ័យចុងក្រោយបំផុតគឺ Android 6.0 Marshmallow។ 

No comments:

Post a Comment