Wednesday, September 16, 2015

គុណសម្បត្តិ៣យ៉ាងរបស់ផ្លែកន្ទួតចំពោះសុខភាព


ផលប្រយោជន៍របស់ផ្លែកន្ទួតចំពោះសុខភាពមានច្រើនដែលអ្នកមិនធ្លាប់ដឹង។ ផ្លែកន្ទួតគឺជាផ្លែឈើមួយប្រភេទមានរសជាតិជូរ និងផ្អែម ហើយមានតម្លៃថោកងាយរកបាន។​​ រសជាតិជូរ ឫផ្អែមអាចខុសគ្នាបន្តិចទៅតាមប្រភេទពូជរបស់វា។ ទោះជាយ៉ាងណាក្តី ផ្លែកន្ទួតត្រូវបាន គេចាត់ទុកថាមានគុណសម្បត្តិផ្នែកសុខភាពជាច្រើនដូចខាងក្រោម៖ 

·         ស្លឹក៖ អាចយកទៅព្យាបាលជំងឺក្អក បញ្ហារកកលចង់ក្អួត មហារីក ដំបៅមាត់។
·         សំបកឫសយកទៅដាំទឹកផឹកអាចជួយព្យាបាលជំងឺហឺត និង រោគសើស្បែក។
·         គ្រាប់៖ បើយកទៅដាំទឹកផឹក អាចជួយលាងសំអាតមេរោគក្នុងក្រពះ និង បំបាក់បញ្ហារកកលចង់ក្អួត។

១. ជួយបន្ធូរអាការៈល់លាមក៖ បើយកគ្រាប់កន្ទួតទៅកិនជាម្សៅ រួចយកចំណុះប្រមាណជា ៣ភាគ៤នៃស្លាបព្រាកាហ្វេ លាយជាមួយទឹកក្តៅកន្លះពែងតូច និងលាយទឹកឃ្មុំ១ស្លាបព្រាបាយ កូរអោយសព្វ ពិសាអោយបាន ២ដងក្នុងមួយថ្ងៃ នោះនឹងអាចបំបាត់បញ្ហាទល់លាមកបានរហ័ស។

២. ព្យាបាលជំងឺហឺត៖
យកគ្រាប់កន្ទួតខ្ចី ៦គ្រាប់ ខ្ទឹមក្រហម ២កំពិស គ្រាប់ផ្លែមៀន ៨គ្រាប់ ទៅកិន ឫបុកលាយគ្នា រួចយកទៅស្ងោរទឹកក្តៅអោយពុះ ។ ដាំទឹក ២ យកទឹក ១កន្លះ ក្នុងចំណុះមួយពែងតូចល្មម។ ទុកអោយត្រជាក់ រួចលាយស្ករបន្តិចយកទៅពិសា។ អ្នកគួរពិសាអោយបាន ២ដងក្នុងមួយថ្ងៃ ដើម្បីអោយមានប្រសិទ្ធភាព។

៣. សម្រករាង៖
ពិសាទឹកដាំពុះ ដោយយកស្លឹកកន្ទួតទៅដាំទឹក អាចធ្វើអោយអ្នកមានអារម្មណ៍ឆ្អែត និងមិនមានចំណង់ពិសាអាហារទៀតនោះទេ គឺស្ទើរតែពេញមួយថ្ងៃ។ ដូច្នេះអ្នកត្រូវកំណត់ បរិមាណស្លឹកកន្ទួតល្មមតាមតែអាចពិសាបាន។

No comments:

Post a Comment