Wednesday, September 16, 2015

ព្យាបាលជំងឺផ្តាសាយនិងក្អកតាមបែបធម្មជាតិ ៥យ៉ាង


មនុស្សគ្រប់រូបតែងកើតជំងឺផ្តាសសាយនិងក្អកជាញឹកញាប់ បើទោះជាវាមិនមែនជាជំងឺធ្ងន់ធ្ងរក្តី វាក៏ផ្តល់ការរំខាន និងពិបាកខ្លះដែរ។ ជំងឺនេះច្រើនកើតទៅលើមនុស្សគ្រប់វ័យទាំងក្មេងនិងចាស់។ ប៉ុន្តែចូរអ្នកកុំព្រួយ ព្រោះអ្នកអាចព្យាបាលបានយ៉ាងងាយដោយមិនចាំបាច់ប្រើថ្នាំពេទ្យ គឺអ្នកអាចសាកល្បងតាមវិធីសាមញ្ញបែបធម្មជាតិដូចខាងក្រោម៖

១. ទឹកដោះគេនិងម្សៅរមៀត
យកម្សៅរមៀតមួយស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោឆៅ ក្នុងទឹកក្តៅឧណ្ហៗពិសាអោយបានរាល់ថ្ងៃ។ នេះជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់បញ្ហា ក្អកនិងផ្តាសាយទាំងកុមារនិងមនុស្សពេញវ័យ។
២. ទឹកខ្ចី៖
ខ្ញីមានគុណសម្បត្តិសុខភាពជាច្រើន និងក៏ជាជម្រើសដ៏ប្រសើរក្នុងការព្យាបាលជំងឺក្អកនិង ផ្តាសាយ។
សម្រាប់អាការៈគ្រុនក្តៅ ផ្តាសាយផ្សេងៗ អ្នកអាចហាន់ខ្ចីជាចំណិតៗ តូចៗទៅលាយ ជាមួយទឹកក្តៅពិសា វាក៏នឹងអាចជួយកាត់បន្ថយអាការៈឈឺបំពង់ក និងផ្តាសាយមានប្រសិទ្ធភាព ប្រសើរណាស់ដែរ។
៣. ទឹកឃ្មុំនិងក្រូចឆ្មា៖
ការលាយសមាសធាតុពីរនេះបញ្ចូលគ្នាអាចជួយបំបាត់អាការៈជំងឺក្អកបាន។ អ្នកគួរលាយទឹកឃ្មុំចំណុះ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជា មួយទឹកក្តៅមួយកែវតូចល្មម ដើម្បីពិសា។
៤. ស្លឹកម្រះព្រៅ និងខ្ចី៖
នេះជាវិធីព្យាបាលដ៏បុរាណមួយតែមានប្រសិទ្ធភាពខ្លាំងគឺអ្នកអាចយក ស្លឹកម្រះព្រៅទៅលាយជាមួយខ្ចីពិសាក៏បាន ព្រោះក្រៅពីជួយបំបាត់អាការៈក្អកនិងផ្តាសាយ ហើយ នោះវាក៏ជួយការពារប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ។ អ្នកត្រូវយកល្បាយទាំងនេះទៅដាំទឹកពុះ (ដាំទឹកពីរយកទឹកមួយ) រួចទុកអោយត្រជាក់ សឹមពិសា។ កុមារក៏អាចពិសាបានដែរ។
៥. ខ្ទឹមស៖
ក្នុងខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនជួយការពារអ្នកពីជំងឺក្អកនិងផ្តាសាយ។ ក្នុងខ្ទឹមសមានសារធាតុ អាលីស៊ីន (
allicin) ជួយប្រឆាំងនឹងបាក់តេរី ប្រឆាំងវិរុស្ស និង មេរោគ ពពួកផ្សិតមួយចំនួន។ បើសិនជាអាចអ្នកគួរពិសាខ្ញីឆៅអោយបានពី ៤ទៅ​៥កំពិសជារៀងរាល់ថ្ងៃ។

ក្រៅពីចំនុចរៀបរាប់ខាងលើ ដើម្បីអោយមានប្រសិទ្ធិភាពថែមទៀត អ្នកគួរពិសាទឹកអោយបាន ច្រើនជារៀងរាល់ថ្ងៃ បើពិសាទឹកតែរឹតតែប្រសើរ។ 

No comments:

Post a Comment