Wednesday, September 9, 2015

រថយន្ត Hyundai Elantra GT 2016 រូបរាងថ្មីខ្លាំង និងតម្លៃសមស្រប



រថយន្ត Hyundai Elantra GT ម៉ូឌែល ២០១៦ ជារថយន្តស៊េរីថ្មីបំពាក់បច្ចេកវិទ្យាទំនើប មានតេឡេបញ្ជាពីចំងាយនិងបំពាក់លើដៃ ផ្ទាំងបញ្ជាអេក្រង់ចុចអាចការពារចមណាំង ពីពន្លឺព្រះអាទិត្យ និងមុខងារពិសេសជាច្រើន។


រថយន្តនេះមានរូបរាងតាមកម្រិតស្តង់ដារ ទំនើបទាន់សម័យ។ ចង្កូតប្រើប្រព័ន្ធ DSS បញ្ជាចដោយប្រើថាមពលអគ្គិសនីជួយកាត់បន្ថយកម្លាំងសំពាធកង់ និងធ្វើដំណើរមានលំនឹងល្អ។
ផ្ទៃអេក្រង់បញ្ជាទំហំ ៧អីុង មានអក្សរច្បាស់ក្នុងការមើលផែនទី និងក្រាភិចផ្សេងៗ។ វាអាចប្រើក្រយ៉ៅដៃដោះសោរ និងប្រើកម្មវិធី Hyundai Blue Link អាចដំណើរការជាមួយ ប្រព័ន្ធ iOS និងអេនឌ្រ័យបាន លើសពីនេះវាអាចបញ្ជាពីនាឡិកាដៃ Apple Watch និង Android Wear បាន។
រថយន្តនេះមានកម្លាំងម៉ាស៊ីនចំណុះ 2.0 លីត្រ មានសីុឡាំង ៤ និង កម្លាំង ១៧៣ សេះ ។ វាមាន ៦ ល្បឿនប្រើចង្កឹះលេខ និងអាចកំណត់ល្បឿនបើកបរប្រភេទ Active Eco mode បាន។
រថយន្តនេះមានពោងសុវត្ថិភាពចំនួន ៧ ហ្រ្វាំងបូមនៅគ្រប់កង់ទាំង៤ និងបំពាក់ប្រព័ន្ធ សុវត្ថិភាពជាច្រើនផ្សេងទៀត។
សម្រាប់ម៉ូឌែល Elantra នេះ ប្រើថាមពលសាំងអស់ ៣,៧លីត្រ ក្នុងចំងាយផ្លូវពី ៣៨ទៅ ៥៣គីឡូម៉ែត្រ។ គេអាចនិយាយបានថាវាប្រើថាមពលសាំងច្រើនបន្តិច តែមានថាមពលខ្លាំង និងលឿនជាងរថយន្តប្រភេទ Ford Focus, Mazda3 និង Volkswagen Golf ។
រថយន្ត Hyundai Elantra GT មានតម្លៃប្រមាណជា ១៨៨០០ដុល្លារ ទៅ ១៩៨០០ដុល្លារ។ 


No comments:

Post a Comment