តាមការសិក្សាគេបានរកឃើញវីរុស្សចំនួនជាង ៨០% ច្រើនជាងនៅក្នុងខ្លួនមនុស្ស។ នេះបើតាមលោកសាស្រ្តាចារ្យ យ៉ុងជីវ៉ាង (Yonggie Wang) នៅសាកលវិទ្យាល័យ Shanghai Ocean University ក្នុងទីក្រុងសៀងហៃ។
ជាលទ្ធផលនៃការសិក្សាបង្ហាញថាមានវីរ៉ុស្សជាច្រើននៅក្នុងអ័យស្ទើរ និងមានលទ្ធភាពចម្លងទៅ កាន់មនុស្សប្រសិនបើគេចូលចិត្តពិសារឆៅ។
តាមការសិក្សាមុនៗបង្ហាញថា ក្នុងខ្លួនមនុស្សមានមេរោគប្រមាណជា ៩០% ក្នុងចំណោមអ្នករស់ នៅតាមតំបន់ឆ្នេរ ។ វាអាចបណ្តាលមកពីកាកសំណល់លាមករបស់មនុស្សដែលបញ្ចេញចោល នៅតាមតំបន់ឆ្នេរ។
វីរុស្សអាសសំងំនៅក្នុងខ្លួនសត្វអ័យស្ទើរជាច្រើនសប្តាហ៍ក្រោយពេលឆ្លង បើទោះជាពួកវាមិន រស់នៅជិតតំបន់ឆ្នេរក្តី ។
ទោះជាយ៉ាងណាក្តី លោកគ្រូពេទ្យ វ៉ាង បានសំណូមពរអោយអ្នកដែលនិយមពិសារអ័យស្ទើរ គួរពិសារដោយចំអិនអោយបានឆ្អិនល្អ។
លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Applied and Environmental Microbiology។
No comments:
Post a Comment